Man City ​ផ្ដល់​មេរៀន​បរាជ័យ​លើក​ដំបូង​ឱ្យ Liverpool ​រដូវ​កាល​នេះ

​ក្រុម Manchester City ​បាន​ផ្ដល់​មេ​រៀន​ចាញ់​ប្រកួត​ដំបូង​រដូវ​កាល​នេះ​ឱ្យ​ក្រុម Liverpool ​ស្គាល់​ជាតិ ​ក្រោយ​បំបាក់ ២-១ ​កាល​ពី​យប់មិញ​នេះ។

នៅ​ទឹក​ដី​របស់ Man City ​ក្រុម​របស់​លោក Pep ​ពិត​ជា​ធ្វើ​បាន​ល្អ ​ដោយ​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​ហង្ស​ក្រហម​បាន​មុន ​នៅ​ត្រឹម​នាទី​៤០ ​ដោយ​កីឡាករ Sergio Aguero ។ យ៉ាងណាមិញ ​ក្រុម​ភ្ញៀវ Liverpool ​ក៏​បាន​ព្យាយាម​ស្វែង​រក​គ្រាប់​បាល់​វិញ​ដែរ ​ដោយ​នៅ​ត្រឹម​នាទី​៦៤ Roberto Firmino ​ក៏​បាន​រក​គ្រាប់​បាល់​ស្មើ​វិញ​ផង​ដែរ។ យ៉ាងណាមិញ ​៨​នាទី​ក្រោយ​មក Sane ​ក៏​រក​បាន​១​គ្រាប់​ទៀត ​ដើម្បី​ទទួល​បាន​ជ័យជម្នះ ២-១ ​តែ​ម្ដង។

បាន​៣​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ Man City ​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាង​វិញ ​ហើយ​ចាញ់​ពិន្ទុ​ក្រុម​លេខ​១ Liverpool ​នោះ​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ។ ដោយ​ឡែក ​ចាញ់​យប់មិញ​នេះ​ក៏​ជា​ការ​ចាញ់​លើក​ដំបូង​របស់​ក្រុម​ហង្ស​ក្រហម​នា​រដូវ​កាល​នេះ​ផង​ដែរ៕ប្រភពDailyMail

  • Man City ​ផ្ដល់​មេរៀន​បរាជ័យ​លើក​ដំបូង​ឱ្យ Liverpool ​រដូវ​កាល​នេះ