អ្នកចាំទីជម្រើសជាតិវៀតណាម Dang Van Lam បានផ្លាស់ទៅលេងនៅក្លឹប Muangthong United ជាផ្លូវការហើយ ក្រោយពីបានសុំក្លឹបចាស់ Hai Phong FC ចាកចេញ។
Van Lam ជាអ្នកជួយការពារសំណាញ់ទីក្រុមវៀតណាមបានច្រើនក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 កន្លងទៅនេះ ដោយអាច Clean Sheets ដល់ទៅ៥ប្រកួត ក្នុងចំណោម៨ប្រកួត និងជួយក្រុមលើកពានតែម្ដង។ កីឡាករវ័យ២៥ឆ្នាំរូបនេះ ចូលលេងនៅក្លឹបអាជីព Hai Phong កាលពីឆ្នាំ២០១៥កន្លងទៅ ហើយតែងតែជាប់ជម្រើសដំបូងរហូតមក។ Van Lam នេះបានបដិសេធក្លឹបនៅឥណ្ឌូណេស៊ី និងចិន ជាច្រើនដងមកហើយ មុនពេលសម្រាប់ទៅលេងឱ្យ Muangthong នេះ។
មុនផ្លាស់ទៅលេងនៅលីគកំពូលថៃនេះ រូបគេនៅជាប់ភារកិច្ចមួយទៀតនៅជម្រើសជាតិវៀតណាម ដោយលេងនៅពានរង្វាន់ Asian Cup 2019 ខាងមុខ៕ប្រភពFoxsportsasia