Son Heung-min បានចាកចេញពីក្រុម Spurs ដើម្បីមកជួយជម្រើសជាតិកូរ៉េខាងត្បូងនៅព្រឹត្តិការណ៍ Asian Cup 2019 ដែលចាប់ផ្ដើមនៅពេលខាងមុខនេះហើយ។
ការចាកចេញពីអង់គ្លេសមកជួយក្រុមជម្រើសជាតិរបស់ខ្លួននេះដែរ ខ្សែប្រយុទ្ធ Son បាននិយាយដូច្នេះថា៖ “ប្រាកដណាស់ ខ្ញុំពិតជាសុំទោសទៅខាង Spurs នៅពេលខ្ញុំចាកចេញនេះ ព្រោះខ្ញុំបានចាកចេញពីគេម្ដងមកហើយកាលពីខែកញ្ញាកន្លងទៅ។ ខ្ញុំមានអារម្មណ៍ថាខុសឆ្គងចំពោះមិត្តរួមក្រុម អ្នកគាំទ្រនិងគ្រូបង្វឹក។ វាពិតជាពិបាកណាស់ ពេលខ្លះអ្នកអាចគិតថាពិតជាគួរឱ្យពិបាកចិត្ត ប៉ុន្តែវាសំខាន់សម្រាប់ប្រទេសរបស់ខ្ញុំ”។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំខាងលើបានជួយក្រុមកូរ៉េខាងត្បូងយកបានមេដាយមាសម្ដងមកហើយកាលនៅ Asian Game ។ ដោយមេដាយមាសនោះ ធ្វើឱ្យរូបគេរួចផុតពីកាតព្វកិច្ចយោធាផងដែរ។ ដោយឡែកនៅ Asian Cup 2019 នេះ ពួកគេនឹងត្រូវលេងជម្រុះក្នុងពូលប៉ះហ្វីលីពីននៅថ្ងៃ៧ខាងមុខនេះហើយ មុនពេលប៉ះ កៀហ្ស៊ីស៊ីស្ថាន និង ចិន៕ប្រភពFoxsportsasia