Solskjaer ​ចង់​ធ្វើ​ជា​អ្នក​ចាត់ការ​ក្លឹប Man Utd ​ជា​ផ្លូវការ​តែ​ម្ដង​

លោកSolskjaer ​បាន​ក្លាយ​ជា​អ្នក​ចាត់ការ​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Manchester United ​ដែល​អាច​ដឹក​នាំ​ក្រុម​ដំបូង​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា។

ក្រោយ​ពី​បាន​ដឹក​នាំ​ក្រុម Man Utd ​ឱ្យ​ឈ្នះ Newcastle United ​២-០ ​កាល​ពី​យប់មិញ​នេះ ​លោក Solskjaer ​បាន​ក្លាយ​ជាអ្នក​ចាត់ការ​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Manchester United ​ដែល​អាច​ដឹក​នាំ​ក្រុម​ដំបូង​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា។ ​នេះ​ជា​កំណត់ត្រា​ល្អ​មួយ​សម្រាប់​ក្រុម​ទាំង​មូល ​ហើយ​អ្នក​គាំទ្រ​ផ្ទាល់​ក៏​ពេញ​ចិត្ត​ចំពោះ​ការ​លេង​បាន​យ៉ាង​ស៊ី​ចង្វាក់​គ្នា​ក្នុង​ក្រុម​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។

ជាមួយ​គ្នា​នឹង​ការ​បង្កើត​កំណត់ត្រា​ថ្មី​នេះ​ដែរ ​លោក Solskjaer ​បាន​បង្ហើប​ពី​គោល​បំណង​របស់​ខ្លួន​ថា​៖ “ខ្ញុំ​មិន​ចង់​ចាកចេញ​ពី​ទី​នេះ​ទេ…វា​ជា​ពេល​វេលា​ល្អ​ណាស់​សម្រាប់​កីឡាករ ​និង​បរិយាកាស​នៅ​ទី​នេះ។ ខ្ញុំ​ចង់​បន្ដ​ការងារ​មួយ​នេះ ​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ ប្រសិន​បើ​អ្នក​អាច​ឈ្នះ​៤​ប្រកួត​បាន​ហើយ ​នោះ​៤​ប្រកួត​បន្ទាប់​ទៀត​ក៏​អ្នក​អាច​ធ្វើ​បាន​ដែរ​សម្រាប់​ក្លឹប​នេះ”។លោក Solskjaer ​ត្រូវ​បាន​ក្លឹប​តែងតាំង​ជា​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​របស់ Man Utd ​រហូត​ដល់​ចប់​រដូវ​កាល​នេះ ​ក្រោយ​ពី​លោក Jose Mourinho ​ត្រូវ​បណ្ដេញ​ចេញ​ទៅ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT