ក្រុមបិសាចក្រហម មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ដោយបន្ដឈ្នះប្រកួតទី៤ទៀតហើយ លើក្រុម Newcastle United ក្នុងលទ្ធផល ២-០។
២គ្រាប់ជ័យជម្នះនេះធ្វើបានដោយ Lukaku ១គ្រាប់ និង Rashford ១គ្រាប់។ ដោយឡែកជ័យជម្នះលើកទី៤នេះដែរ ក៏បានធ្វើឱ្យលោក Ole Gunnar Solskjaer ក្លាយជាអ្នកចាត់ការទី២ក្នុងប្រវត្តិសាស្ត្ររបស់បិសាចក្រហមដែលដឹកនាំដំបូងដល់៤ប្រកួត ឈ្នះទាំង៤ប្រកួតដូច្នេះ។ ដោយអ្នកចាត់ការទី១នោះ គឺលោក Sir Matt Busby ដែលធ្វើបានដូច្នេះដែរនៅឆ្នាំ ១៩៤៦។
មួយវិញទៀតឆ្លងកាត់ការប្រកួតនេះទៅ ក្រុម Man Utd មាន៣៨ពិន្ទុក្នុងដៃហើយឆ្លងកាត់២១ប្រកួតមកនេះ។ ដោយក្រុម Chelsea ដែលស្ថិតនៅលេខ៤នោះ មានត្រឹមតែ៤៤ពិន្ទុប៉ុណ្ណោះ។ ដូច្នេះចន្លោះ៦ពិន្ទុនេះ អាចជាឱកាសមួយល្អសម្រាប់បិសាចក្រហម ឈានជើងចូលតំបន់ Top4 វិញជាក់ជាមិនខាន៕ប្រភពDailyMail