Terengganu FC បង្ហាញសមាសភាពកីឡាករផ្លូវការ ត្រៀមរដូវកាលថ្មី ២០១៩

នាព្រឹកថ្ងៃទី ២ ខែ មករា នេះ ក្លិបបាល់ទាត់ Terengganu FC បានបង្ហាញសមាសភាពកីឡាករទាំងអស់របស់ខ្លួន ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងរដូវកាល ២០១៩ នេះ សម្រាប់ពានរង្វាន់នានា។

ក្នុងនោះកីឡាករសុបទាំងអស់គឺ ២៦នាក់ ដោយមានអ្នកចាំទី ៤រូប ខ្សែការពារ ៩រូប ខ្សែបម្រើ ៧រូប និង ខ្សែប្រយុទ្ធ ៦រូប ។សម្រាប់សមាសភាពកីឡាករទាំងអស់នោះផងដែរ កីឡាករសញ្ជាតិម៉ាឡេស៊ី មាន ២១រូប កម្ពុជា ១រូប អង់គ្លេស ១រូប អ៊ូបេគីស្ថាន ១រូប កូស្តារីកា ១រូប និង ស៊ែបី ១រូប ផងដែរ ក្នុងនោះ ជារី ចន្ថាប៊ីន ជាកីឡាករកម្ពុជា ០១រូបគត់ ស្ថិតនៅក្នុងក្រុម ចំនួន ០២រដូវកាលជាប់គ្នា ។

គួរបញ្ជាក់ថា ក្រុម Terengganu FC នឹងធ្វើដំណើរទៅប្រកួតមិត្តភាពមុនបើករដូវកាលថ្មីនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៨ ខែ មករា ឆ្នាំ ២០១៩នេះ ដោយត្រូវជួបក្រុម Becamex Binh Duong FC និង Ho Chi Minh City FC ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT