អ្នកចាំទី Keykor Navas បានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញយ៉ាងច្បាស់ពីការលាគ្នាទៅហើយក្រោយពីមិនមានឱកាសបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Santiago Solari។
ការអវត្តមានរបស់អ្នកចាំទីដែលជួយក្រុម Real Madrid លើកពាន UEFA Champions League ដល់ទៅ៣ឆ្នាំជាប់ៗគ្នានេះ ក្រោយពីក្លឹបទទួលបានអ្នកចាំទីថ្មី គឺ Thibaut Courtois។ វត្តមានរបស់អតីតអ្នកចាំទី Chelsea រូបនេះ ធ្វើឱ្យកីឡាករកូស្ដារីកាមិនមានឱកាសបានបង្ហាញខ្លួនទាល់តែសោះ បើទោះជាលេងនៅ Cup ឬលីគក្ដី។ កត្តានេះហើយ បានជារូបគេចង់ចាកចេញដើម្បីស្វែងរកកន្លែងបានចូលលេងជាទៀងទាត់វិញ។
ការចាកចេញទៅអាចនឹងកើតមានឡើងនៅខែមករាឆ្នាំ២០១៩នេះតែម្ដង។ ក្លឹបដែលកំពុងទាក់ទងរូបគេមានដូចជា Arsenal និង Juventus ជាដើម ដែលកំពុងតែស្វែងរកអ្នកចាំទីថ្មីមកពង្រឹងក្រុម៕ប្រភពFoxsportsasia