Messi ៖ បើ​អាច ខ្ញុំ​ចង់​ដូរ​ពាន​នៅ​ Barca ​ទាំង​អស់ ជាមួយ​ពាន World Cup ​

Lionel Messi ​ពិត​ជា​ចង់​បាន​ពាន​រង្វាន់ FIFA World Cup ​ជាមួយ​ក្រុម​អាហ្សង់ទីន​ខ្លាំង​ណាស់ ​ដោយ​រូបគេ​បាន​និយាយ​ថា​ព្រម​ដូរ​ពាន​រង្វាន់​ដែល​ឈ្នះ​ទាំង​អស់ ឱ្យ​តែ​បាន​ពាន World Cup ។

Messi ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្រុម Barcelona ​ប៉ុន្តែ​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ រូបគេ​មិន​ទាន់​បាន​ជួយ​ប្រទេស​ខ្លួន​ឈ្នះ​ពាន​អ្វី​មួយ​នៅ​ឡើយ​ទេ។ កីឡាករ​ឆ្នើម​រូប​នេះ ​ឈ្នះ​ពាន​៣២​ហើយ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ ​ដោយ​ពាន​ទាំង​អស់​នេះ រូបគេ​ព្រម​ដូរ​ទាំង​អស់ យក​ត្រឹម​តែ​ពាន FIFA World Cup ​១​គឺ​គ្រប់​គ្រាន់​ហើយ។

“ខ្ញុំ​អាច​យក​ពាន​ដែល​ឈ្នះ​នៅ Barcelona ​ទាំង​អស់ ​មក​ដូរ​ត្រឹម​តែ​ពាន​១​សម្រាប់​ប្រទេស​ខ្ញុំ​ប៉ុណ្ណោះ។ ឈ្នះ​ពាន​ជាមួយ​ក្រុម​អាហ្សង់ទីន ​វា​គឺ​ជា​រឿង​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​ខ្ញុំ។ យើង​កំពុង​តែ​ធ្វើការ​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ ​សម្រាប់ World Cup ​ឆ្នាំ​នេះ។ យើង​មាន​កីឡាករ​ច្រើន ដែល​ពោរពេញ​ដោយ​បទ​ពិសោធ​និង​សមត្ថភាព​ត្រៀម​សម្រាប់​លេង”។ សម្ដី Messi ។

សូម​បញ្ជាក់​ថា World Cup 2014 ​កន្លង​ទៅ ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​ប៉ុន្តែ​សោកស្ដាយ​ចាញ់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក្នុង​លទ្ធផល ១-០ ​នៅ​ប្រទេស​ប្រេស៊ីល។ ដោយ​ឡែក​សម្រាប់​ត្រៀម​លេង​នៅ World Cup 2018 ​នេះ​វិញ រូបគេ​ទើប​តែ​បំបាក់​ក្រុម​ជម្រើស​ជាតិ​ហៃទី ៤-០ ​កាល​ពី​ព្រឹកមិញ​នេះ៕ប្រភព៖ DailyMail

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT