Real Madrid ​ចង់​លក់​៤​នាក់ ប្ដូរ​យក​៣​នាក់​មក​វិញ​នៅ​រដូវ​កាល​ក្រោយ

ក្រុម Real Madrid ​ខកខាន​ការ​ចាយ​លុយ​ធំ​ទិញ​យក​កីឡាករ​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​មិន​មាន​ការ​ចំណាយ​ច្រើន​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ។

យ៉ាងណាមិញ ​ក្រោយ​ពី Ronaldo ​បាន​ចាកចេញ​ទៅ ក្រុម​អធិរាជ​ស​ហាក់​ដូចជា​មាន​ទម្រង់​លេង​មិន​ល្អ​ដូច​មុន​នោះ​ទេ។ ដោយសារ​តែ​ពួកគេ​មិន​បាន​ទិញ​យក​កីឡាករ​ឆ្នើម​ណា​ម្នាក់​មក​ជំនួស​កន្លែង​របស់ Ronaldo ​ដែល​ទៅលេង​នៅ Juventus ​ឡើយ​នៅ​ដើម​រដូវ​កាល​នេះ។ ការ​ខកខាន​ចាយ​លុយ​ច្រើន​យូរ​យ៉ាង​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គិត​ថា​មិន​យូរ​ទៀត​ទេ ​ក្រុម​ដែល​មាន​ម្ចាស់​ជា​សេដ្ឋី​នៅ​អេស្ប៉ាញ​នេះ ​នឹង​បោះ​ទុន​ធំ​យក​កីឡាករ​ល្អ​មក​វិញ​ជា​មិន​ខាន។

នៅ​ដើម​ឆ្នាំ​២០១៩​នេះ​ដែរ ​ប្រភព​មួយ​នៅ​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ​ថា លោក Perez ​ដែល​ជា​ប្រធាន​ក្លឹប​កំពុង​រៀប​ចំ​គម្រោង​មួយ​ហើយ។ គម្រោង​នោះ​គឺ​លោក​នឹង​លក់​កីឡាករ​បច្ចុប្បន្ន​ចេញ​៤​នាក់​ឯ​ណោះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​លុយ​ទៅ​ទិញ​យក​កីឡាករ​៣​នាក់​មក​វិញ ​ដែល​មាន​តម្លៃ​ប្រមាណ​ជា​៥០០​លាន​អឺរ៉ូ។ ​៤​នាក់​ដែល​ក្លឹប​ចង់​លក់​ចេញ​នោះ​រួម​មាន Gareth Bale, Karim Benzema, Marco Asensio ​និង​ Mariano Diaz ។ ដោយ​ឡែក​សម្រាប់​កីឡាករ​ដែល​ក្លឹប​កំពុង​ចង់​នាំ​ចូល​មក​វិញ​រួម​មាន Eden Hazard , និង Neymar ​ឬ Mbappe ​ក៏​បាន៕ប្រភពFoxsportsasia

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT