Monaco ចង់​បាន Fabregas ​របស់​ក្រុម Chelsea ​នៅ​ខែ​មករា​នេះ

ក្រុម Monaco ​ដឹក​នាំ​ដោយ​លោក Henry ​ចង់​បាន​ខ្សែ​បម្រើ Cesc Fabregas ​ទៅ​រួម​ក្រុម​នៅ​ខែ​មករា​នេះ ​ដើម្បី​រក្សា​ខ្លួន​នៅ​លីគ​កំពូល​បារាំង​ឱ្យ​បាន។

Fabregas ​តាំង​ពី​លោក Sarri ​មក​ដឹន​នាំ​ក្រុម Chelsea ​មក ​មិន​មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព​ពេញ​លេញ​នោះ​ទ។ ជាក់​ស្ដែង ​ក្លឹប​ក៏​បាន​បង្ហើប​ពី​គម្រោង​បញ្ចេញ​រូបគេ​ចេញ​នៅ​ខែ​មករា​ឆ្នាំ​នេះ​ដែរ ​ក្រោយ​ពី​បង្ហាញ​ខ្លួន​ទើប​បាន​១​ដង​គត់។ ​កុងត្រា​របស់​គេ​នៅ​ជាមួយ​ក្រុម​តោ​ខៀវ​គឺ​ត្រូវ​អស់​នៅ​ដាច់​រដូវ​កាល​នេះ ប៉ុន្តែ​ក្លឹប​ចង់​លក់​គេ​ចេញ​នៅ​ខែ​មករា ​ដើម្បី​បាន​ប្រាក់​ខ្លះ​មក​វិញ។

អ្នក​ចាត់ការ​ក្រុម Monaco ​លោក​ Henry ​នោះ ​គឺ​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ Fabregas ​កាល​គ្រា​នៅ Arsenal ​។ ដូច្នេះ ​ការ​ផ្ទេរ​ទៅ​របស់ Fabregas ​អាច​នឹង​កើត​មាន​ឡើង​ជាក់​ជា​មិន​ខាន ប្រសិន​បើ​ការ​ចរចា​ប្រាក់​ខែ​ត្រូវ​រ៉ូវ​គ្នា ​ក៏​ដូចជា​តម្លៃ​ផ្ទេរ​ដែល​សល់​កុងត្រា​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល​នេះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT