ក្លឹប PSG ត្រូវបានគេដឹងថាកំពុងតែចរចាទិញយកកីឡាករ Cristiano Ronaldo ពីក្រុម Real Madrid នៅរដូវក្ដៅខាងមុខនេះ ដើម្បីជំនួស Cavani ដែលអាចចាកចេញទៅ Juventus ឬ Atletico Madrid ។
តាមប្រភពសារព័ត៌មានព័រទុយហ្គាល់និយាយថា ភ្នាក់ងារ Jorge Mendes កំពុងនៅបារាំង ដើម្បីចរចាលទ្ធភាពនៃការផ្ទេរកីឡាករវ័យ៣៣ឆ្នាំខាងលើនេះ។ មិនទាន់ដឹងតម្លៃខ្លួនអាចបានប៉ុន្មាននោះទេ ប៉ុន្តែគេអាចប៉ាន់ស្មានថាមិនក្រោម១០០លានឡើយ ហើយលក្ខខណ្ឌមួយទៀត គឺការផ្ទេរ Ronaldo នេះ ក៏អាចជាចំណែកក្នុងការទិញដូរ Neymar របស់ Real Madrid ផងដែរ។
រឿងចាកចេញពីអេស្ប៉ាញនេះដែរ Ronaldo បានបង្ហើបក្រោយពីចប់ UEFA Champions League ដែរថាអនាគតរូបគេនៅមិនទាន់ច្បាស់ទេ ហើយខ្លួននឹងធ្វើការប្រកាសភ្លាមៗ ក្រោយពីចូលរួមក្រុមជម្រើសជាតិ ឬសប្ដាហ៍ក្រោយនេះ៕ប្រភព៖ Calciomercato