ហ្វីលីពីន នៅតែរងបរាជ័យពេលជួបវៀតណាមក្នុងជំនួបមិត្តភាព មុនចូលរួមពានរង្វាន់ AFC Asian Cup 2019

ក្រុមជម្រើសជាតិ ២ ពីតំបន់អាស៊ាន បានធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយគ្នា មុនទៅចូលរួមពានរង្វាន់ AFC Asian Cup 2019 គឺវៀតណាម ដែលបានបំបាក់ហ្វីលីពីន ៤ ទល់នឹង ២ កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ ម្សិលមិញនេះ នៅឯរដ្ឋធានី Doha ប្រទេសកាតា ។

ការប្រកួតនេះផងដែរបានព្រមព្រៀងពីភាគីទាំងសងខាង ប្រើប្រាស់រយៈពេល ៣តង់ ( ១តង់ មាន ៣០នាទី ) ។គួររំលឹកផងដែរថា ក្រុមទាំងពីរធ្លាប់បានជួបគ្នា ២លើករួចមកហើយ នៅក្នុងពានរង្វាន់ AFF Suzuki Cup កាលពីដើមខែធ្នូកន្លងទៅ ដោយកាលនោះ វៀតណាម បានយកឈ្នះទាំង ២ជើងក្នុងលទ្ធផល ២-១ ទាំងពីរជើង ។

ក្នុងនាមជាក្រុមជើងឯក AFF Suzuki Cup 2018 វៀតណាម ត្រូវបានស្ថិតនៅក្នុងពូល D ជាមួយ អ៊ីរ៉ាក់ អ៊ីរ៉ង់ និង យេម៉ែន រីឯ ហ្វីលីពីន ស្ថិតនៅពូល C រួមជាមួយ កៀរហ្សីគីស្ថាន ចិន និង កូរ៉េខាងត្បូង ហើយក្រុមតំណាងឱ្យប្រទេសក្នុងតំបន់អាស៊ានមួយទៀតនោះគឺ ថៃ ស្ថិតនៅពូល A រួមជាមួយក្រុមម្ចាស់ផ្ទះ អារ៉ាប់រួម ឥណ្ឌា និងបារ៉ែន ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT