ឆ្នាំ ២០១៩ បានចាប់ផ្តើមបើកទំព័រសក្ករាជថ្មីរបស់ខ្លួនហើយ ពីថ្ងៃទី ០១ ខែ មករា នេះតទៅ ខណៈដែលការប្រកួតពានរង្វាន់បាល់ទាត់ជាច្រើន នឹងចូលមកដល់ក្នុងឆ្នាំនេះ ដោយក្នុងនោះកម្ពុជា ក៏នឹងធ្វើម្ចាស់ផ្ទះសម្រាប់ពានរង្វាន់មួយចំនួនផងដែរ។ផ្តើមចេញពីខែកុម្ភៈ រហូតដល់ ចុងឆ្នាំ ២០១៩ ពានរង្វាន់ដែលកម្ពុជា នឹងចូលរួមមានដូចខាងក្រោម៖
AFF U22 Championship នៅប្រទេសកម្ពុជា ( ពីថ្ងៃទី ១៧ ខែ កុម្ភៈ ដល់ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៩ )
Group A: Vietnam, Thailand, Timor Leste, Laos, Brunei, Philippines ។
Group B: Malaysia, Indonesia, Myanmar, Cambodia, Singapore ។
AFF Women U15 Championship នៅប្រទេសថៃ (ពីថ្ងៃទី ២០ ខែ មីនា ដល់ទី ០២ ខែ មេសា )
Group A: Myanmar, Vietnam, Indonesia, Philippines, Timor Leste ។
Group B: Thailand, Laos, Malaysia, Singapore, Cambodia ។
AFF Women’s Football Championship នៅប្រទេសថៃ (ពីថ្ងៃទី ៣០ ខែ មេសា ដល់ទី ១២ ខែ ឧសភា )
Group A: Thailand, Malaysia, Philippines, Singapore, Timor Leste ។
Group B: Vietnam, Myanmar, Cambodia, Indonesia ។
AFF U15 Championship នៅប្រទេសថៃ ( ពីថ្ងៃទី ២៧ ខែ កក្កដា ដល់ទី ៩ ខែ សីហា )
Group A: Indonesia, Myanmar, Vietnam, Timor Leste, Singapore, Philippines ។
Group B: Thailand, Malaysia, Laos, Cambodia, Australia ។
AFF U18 Championship នៅប្រទេសវៀតណាម ( ពីថ្ងៃទី ៥ ដល់ទី ១៨ ខែ សីហា ឆ្នាំ ២០១៩ )
Group A: Myanmar, Indonesia, Laos, Timor Leste, Philippines, Brunei ។
Group B: Malaysia, Thailand, Vietnam, Cambodia, Singapore, Australia ។
AFF Futsal Championship នៅប្រទេសវៀតណាម ( ពីថ្ងៃទី ២១ ដល់ទី ២៧ ខែ តុលា ឆ្នាំ ២០១៩ )
Group A: Thailand, Vietnam, Timor Leste, Cambodia ។
Group B: Malaysia, Indonesia, Myanmar, Australia ។
ក្រៅពីពានរង្វាន់ក្នុងតំបន់នេះ កម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះវគ្កជម្រុះ AFC U23 Championship នៅខែមីនា ឆ្នាំ ២០១៩ ដោយស្ថិតក្នុងពូល H រួមជាមួយ កូរ៉េខាងត្បូង អូស្រ្តាលី និង ឆាយនីស តៃប៉ិ ។លើសពីនេះទៅទៀត នៅខែវិច្ឆិកា គឺជាព្រឹត្តិការណ៍ SEA GAMES 2019 លើកទី ៣០ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ហើយនេះគឺជាពានរង្វាន់ចុងក្រោយបង្អស់ប្រចាំឆ្នាំ ២០១៩ របស់កម្ពុជា ដែលត្រូវចូលរួមក្នុងវិញ្ញសារបាល់ទាត់ ។
គួររំលឹកថា ការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022 ក៏គ្រោងនឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ ២០១៩នេះផងដែរ ខណៈដែលការផ្គូរផ្គងផ្លូវការ សហព័ន្ធកីឡាបាល់ទាត់ FIFA នឹងជូនដំណឹងជាបន្តទៀត ៕