Pogba៖ ​របៀប​លេង​បច្ចុប្បន្ន​នេះ ​គឺ​ជា​អ្វី​ដែល​យើង​ចង់​បាន

Paul Pogba ​កំពុង​លេង​បាន​យ៉ាង​ល្អ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Ole Gunnar Solskjaer ​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​។

ទម្រង់​លេង​របស់​ក្រុម​បិសាច​ក្រហម ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Solskjaer ​បាន​ធ្វើ​ឱ្យ​ក្រុម​កីឡាករ​ទាំង​អស់​សប្បាយ​ចិត្ត​ក្នុង​ការ​បញ្ចេញ​សមត្ថភាព  ហើយ​លទ្ធផល​វិញ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រីករាយ​ផង​ដែរ ព្រោះ​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត​តែ​ម្ដង។ ​បើ​និយាយ​ពី Pogba ​វិញ ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​មែនទែន ​ដោយ​៣​ប្រកួត​មក​នេះ រក​បាន​គ្រាប់​បាល់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​រហូត​តែ​ម្ដង។

ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​បាន​និយាយ​ពី​ទម្រង់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​វីរបុរស​បិសាច​ក្រហម​ខាង​លើ​ថា​៖ “នេះ​ជា​អ្វី​ដែល​យើង​ចង់​លេង។ យើង​បង្កើត​ឱកាស​បាន​ច្រើន ​ហើយ​លេង​ដោយ​កម្រិត​ខ្ពស់​បំផុត។ យើង​ចង់​លេង​ប្រយុទ្ធ ​ហើយ​អ្នក​ចាត់ការ​យើង​ក៏​ចង់​លេង​ប្រយុទ្ធ។ នេះ​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ​នៅ​លើ​ទីលាន​ប្រកួត”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT