Messi ​ស៊ុត Hat-trick ​យក​ឈ្នះ​លើ​ក្រុម​មិន​សូវ​ខ្លាំង ៤-០

​ខ្សែ​ប្រយុទ្ធ Lionel Messi ​ស៊ុត​បាន​៣​គ្រាប់​ម្នាក់​ឯង ​ជួយ​ក្រុម​អាហ្សង់ទីន​យក​ឈ្នះ​លើ​ក្រុម​ ហៃទី ​ក្នុង​លទ្ធផល ៤-០ ​នា​ការ​ប្រកួត​មិត្តភាព​ព្រឹកមិញ​នេះ។

​នេះ​ជា​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​មួយ​សម្រាប់​ក្រុម​អាហ្សង់ទីន ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់​ទៅ​លេង​នៅ World Cup ​នា​ខែ​ក្រោយ​នេះ។ Messi ​រក​បាន​៣​គ្រាប់​នោះ ធ្វើ​សម្រេច​នៅ​តង់​ទី​១ ​១​គ្រាប់ ​និង​២​គ្រាប់​ទៀត​កើត​ឡើង​នៅ​តង់​ទី​២។ ​គ្រាប់​ទី​៤ ​កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ Sergio Aguero ។

ក្រុម​ជើង​ឯក​រង​ World Cup 2014 ​នេះ ​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​១​ប្រកួត​ទៀត ប៉ះ​ជាមួយ​ក្រុម​អ៊ីស្រាអែល ​នៅ​សប្ដាហ៍​ក្រោយ ​មុន​ពេល​ទៅ​លេង​នៅ World Cup ​។ ក្នុង​ពូល​របស់​អាហ្សង់ទីន ពួកគេ​នឹង​ជួប​ជាមួយ​ក្រុម​អ៊ីស្លង់ ​ក្រូអាត ​និង​នីហ្សេរីយ៉ា៕ប្រភព៖ DailyMail

  • Messi ​ស៊ុត Hat-trick ​យក​ឈ្នះ​លើ​ក្រុម​មិន​សូវ​ខ្លាំង ៤-០