អត្តពលិកកីឡារបស់ក្រសួងមហាផ្ទៃ កាន់កាប់កំពូលតារាងមេដាយបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី ២

ក្រុមអត្តពលិកកីឡាក្រសួងមហាផ្ទៃ បានដណ្ដើមកៅអីកំពូលតារាងមេដាយបណ្ដោះអាសន្ន នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ពោលគឺគិតត្រឹមថ្ងៃទី ២៩ ខែ ឧសភា​ ម្សិលមិញនេះ ។

ក្នុងនោះក្រុមអត្តពលិកកីឡាក្រសួងមហាផ្ទៃដណ្ដើមបានមេដាយសរុប ៥០ គ្រឿងមានមេដាយមាស ២៥, ប្រាក់ ១១ និងសំរិទ្ធិ ១៤គ្រឿង ។

ក្រៅពីនេះទៀត រាជធានីភ្នំពេញ ក៏ដណ្តើមបានមេដាយសរុប ច្រើនជាងគេផងដែរ ពោលគឺ ៥៧គ្រឿង មាន មេដាយមាស ២៣, ប្រាក់ ១៩ និង សំរិទ្ធិ ១៥គ្រឿង ។

ខាងក្រោមគឺជាតារាងលទ្ធផលមេដាយបណ្តោះអាសន្ន នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី ២ ៖

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT