រូប ៤សន្លឹក បង្ហាញពីគម្រោងអភិវឌ្ឍន៍ថ្មី របស់ទីលានបាល់ទាត់ AEU Sport Park

នាព្រឹកថ្ងៃទី ៣០ ខែ ធ្នូ នេះ នៅលើគណនីហ្វេសប៊ុកឈ្មោះ Lay Sothea បានបង្ហោះនូវរូបគំរូនៃគម្រោងថ្មី របស់ទីលាន AEU Sport Park របស់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ដែលក្នុងនោះនឹងមានគម្រោងរៀបចំតារាងហ្វ៊ូតសាល ៣បន្ថែមទៀតផងដែរ ប្រសិនបើដំណើរការរលូន។

គួររំលឹកថាទីលានបាល់ទាត់ AEU Sport Park មានទីតាំងស្ថិតនៅក្នុងស្រុក អិរយក្សត្រ ដែលកាលពីកន្លងមកនេះ បានជន់លិចដោយទឹកជំនន់ ពោលគឺមុនរដូវកាល ២០១៨ នៃលីគកំពូលកម្ពុជា បានបញ្ចប់ ប៉ុន្តែត្រូវបានស្តារ និងជួសជុលឡើងវិញ ដោយក្រាលស្មៅថ្មីមានគុណភាពខ្ពស់ ដើម្បីត្រៀមលក្ខណៈមុនរដូវកាល ២០១៩ ចូលមកដល់ ៕

ខាងក្រោមគឺជារូបភាពគំរូចំនួន ៤សន្លឹកអំពីគម្រោងនៃការអភិវឌ្ឍន៍ថ្មី របស់ទីលានបាល់ទាត់ AEU Sport Park៊៊៊៊៊៊

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT