មកដឹងថាតើ ថៃ ហ្វីលីពីន វៀតណាម ស្ថិតក្នុងពូលជាមួយប្រទេសណាខ្លះនៅ AFC Asian Cup 2019

ជាការពិត ពានរង្វាន់លំដាប់កំពូលប្រចាំតំបន់អាស៊ី AFC ASIAN CUP នឹងចាប់ផ្តើមឆ្នាំទី ១៧ របស់ខ្លួននាដើមឆ្នាំ ២០១៩ខាងមុខនេះ ហើយ ដោយក្នុងនោះមានក្រុមជម្រើសជាតិបាល់ទាត់នៃប្រទេសទាំង ២៤ ចូលរួម ពីតាមបណ្តា ៥ទ្វីប ។

ក្នុងនោះសម្រាប់ទ្វីបអាស៊ីអាគ្នេយ៍មានតែប្រទេស ៣ប៉ុណ្ណោះចូលរួម គឺ ថៃ ហ្វីលីពីន និងវៀតណាម ដោយផ្អែកតាមលទ្ធផលនៃការប្រកួតជម្រុះកន្លងមក។ថៃ ត្រូវបានជ្រើសរើសទៅក្នុងពូល A រួមជាមួយក្រុមម្ចាស់ផ្ទះ អារ៉ាប់រួម ឥណ្ឌា និងបារ៉ែន ខណៈដែលហ្វីលីពីន ស្ថិតនៅពូល C រួមជាមួយ កៀរហ្សីគីស្ថាន ចិន និង កូរ៉េខាងត្បូង រីឯវៀតណាម ស្ថិតនៅពូល D ជាមួយ អ៊ីរ៉ាក់ អ៊ីរ៉ង់ និង យេម៉ែន ។

កាលវិភាគប្រកួតបើកឆាករបស់ក្រុមទាំងបី គឺ ថៃ នឹងជួប ឥណ្ឌា នៅថ្ងៃទី ៦ ខែ មករា ចំណែកឯ ហ្វីលីពីន ជួប កូរ៉េខាងត្បូង នៅថ្ងៃបន្ទាប់ និង វៀតណាម ប្រឈមមុខជាមួយអ៊ីរ៉ាក់ នៅថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៩ ។

តើក្នុងចំណោមប្រទេសទាំងបី តំណាងឱ្យតំបន់អាស៊ីអាគ្នេយ៍ ក្រុមមួយណានឹងមានឱកាសឆ្លងផុតវគ្គជម្រុះពូល ឡើងទៅកាន់វគ្គបន្តបន្ទាប់ទៀតបាន គ្រាដែលក្នុងប្រវត្តិសាស្រ្ត មានតែថៃមួយប៉ុណ្ណោះ ធ្លាប់បានចំណាត់ថ្នាក់លេខ ៣ កាលពីឆ្នាំ ១៩៧២ ៕

ប្រភព៖ CTS Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT