បានបំបែកកំណត់ត្រាកីឡាករព័រទុយហ្គាល់រកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅលីគអ៊ីតាលី ក្រោយរកបាន២គ្រាប់បន្ថែមកាលពីយប់មិញនេះ។២គ្រាប់យប់មិញ ធ្វើឱ្យរូបគេរកបាន១៤គ្រាប់ហើយនៅលីគកំពូលអ៊ីតាលី ក្រោយពីចូលរួមជាមួយក្រុម Juventus ត្រឹមតែ៥ខែប៉ុណ្ណោះ។ ដោយនេះគឺជាការបំបែកកំណត់ត្រារបស់កីឡាករព័រទុយហ្គាល់ឈ្មោះ Rui Barrios ដែលធ្វើបានត្រឹមតែ១២គ្រាប់ប៉ុណ្ណោះក្នុង១រដូវកាលនៅក្លឹបនេះដូចគ្នាកាលពីឆ្នាំ១៩៨៨-១៩៨៩។
យ៉ាងណាមិញ អតីតកីឡាករ Man Utd និង Real Madrid ខាងលើហាក់មិនសប្បាយចិត្តឡើយ ត្បិតអីរូបគេមិនអាចបង្កើតកំណត់ត្រារកបាន៥០គ្រាប់ក្នុង១រដូវកាលនេះ។គិតចាប់ពីឆ្នាំ២០១០មក Ronaldo តែងតែរកបាន៥០គ្រាប់ឡើងជានិច្ច ក្នុង១ឆ្នាំ។ ដោយឡែកនៅឆ្នាំ២០១៨នេះវិញ រូបគេរកបានតែ៤៩គ្រាប់ប៉ុណ្ណោះ៕
ប្រភព៖ DailyMail