Claudio Ranieri អ្នកចាត់ការក្រុម Fulham ពិតជាខឹងកីឡាករ Kamara ខ្លាំងមែនទែននៅយប់មិញ ក្រោយពីខ្សែប្រយុទ្ធរូបនេះ ដណ្ដើមបាល់ប៉េណាល់ទីស៊ុត ហើយមិនចូលថែមទៀត។Fulham បានយកឈ្នះលើក្រុម Huddersfield ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ។ ប៉ុន្តែជ័យជម្នះនេះ ហាក់មិនបានធ្វើឱ្យលោកClaudio Ranieri សប្បាយចិត្តនោះទេ ព្រោះថាកីឡាករក្នុងក្រុមមិនបានស្ដាប់តាមបទបញ្ជាមុនការប្រកួតឡើយ។ ជាក់ស្ដែង Kamara បែរជាទៅដណ្ដើមយកបាល់ប៉េណាល់ទីពី Mitrovic ស៊ុតទៅវិញ ហើយមិនចូលថែមទៀតនោះ។
“ខ្ញុំបានប្រាប់ទៅ Kamara ដើម្បីឱ្យគេផ្ដល់បាល់នោះទៅ Mitrovic ស៊ុត ព្រោះថារូបគេជាអ្នករ៉ាប់រងការទាត់ប៉េណាល់ទីនេះ។ ប៉ុន្តែវាជារឿងមិនគួរឱ្យជឿឡើយ ដែល Kamara មិនស្ដាប់ខ្ញុំ មិនគោរពតាមបទបញ្ជាដែលយើងបានប្រាប់មុនប្រកួត។ ខ្ញុំបានប្រាប់គាត់ថា គាត់កំពុងធ្វើខុសហើយ។ ខ្ញុំខឹងគាត់ខ្លាំងណាស់ ខ្ញុំចង់តែសម្លាប់គាត់ទេ”។ សម្ដីរបស់អតីតអ្នកចាត់ការក្រុម Leicester City ៕
ប្រភព៖ DailyMail