Klopp ​៖ ខ្ញុំ​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​ពេល​ឃើញ Salah ​ឱ្យ​ប៉េណាល់ទី​ទៅ Firmino ​

ក្រុម​ហង្ស​ក្រហម Liverpool ​ធ្វើ​បាន​ល្អ​មែនទែន​កាល​ពី​យប់មិញ ដោយ​អាច​យក​ឈ្នះ​លើ​ក្រុម Arsenal ​ដល់​ទៅ​៥-១ ​ឯ​ណោះ។ក្នុង​ជ័យជម្នះ​នេះ​ដែរ Firmino ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​អាច​រក​គ្រាប់​បាល់​បាន​៣​គ្រាប់​ម្នាក់​ឯង ​ស្រប​ពេល Salah ​វិញ ​ធ្វើ​បាន​ត្រឹម​តែ​១​គ្រាប់​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ត្បិត​តែ​រក​បាន​១​គ្រាប់​មែន ប៉ុន្តែ​លោក Klopp ​សរសើរ​កីឡាករ​អេហ្សីប​ខ្លាំង​ណាស់ ចំពោះ​ទឹក​ចិត្ត​ផ្ដល់​បាល់​ប៉េណាល់ទី​ឱ្យ Firmino ​ស៊ុត​យក Hat-trick ។

លោក Klopp ​បាន​និយាយ​ថា​៖ “Mo Salah ​បាន​ផ្ដល់​បាល់​ប៉េណាល់ទី ​ទៅ Bobby Firmino ​ហើយ​ខ្ញុំ​សឹង​តែ​ស្រង់​ទឹក​ភ្នែក​ទៅ​ហើយ​ចំពោះ​ទឹក​ចិត្ត​នេះ។ វា​ធំ​ណាស់​សម្រាប់​គាត់ ​យើង​ដឹង​ថា​គាត់​ចង់​បាន​គ្រាប់​បាល់​ប៉ុណ្ណា​ហើយ ប៉ុន្តែ​ចុង​ក្រោយ​គាត់​បែរ​ជា​ផ្ដល់បាល់​នោះ​ទៅ​មិត្ត​រួម​ក្រុម​ដើម្បី​ឱ្យ​គេ​បាន​ស៊ុត hat-trick ​ទៅ​វិញ។ វា​ពិត​ជា​ទឹក​ចិត្ត​ល្អ​ខ្លាំង​ណាស់”៕

ប្រភព៖ DailyMail

  • Klopp ​៖ ខ្ញុំ​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​ពេល​ឃើញ Salah ​ឱ្យ​ប៉េណាល់ទី​ទៅ Firmino ​