Liverpool ​សំពង Arsenal ​មិន​ទុក​មុខ ​៥-១ ​បន្ដ​ដាច់​ពិន្ទុ​ឆ្ងាយ​ពី​ក្រុម​លេខ​២

ក្រុម​ហង្ស​ក្រហម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ៥-១ ​នា​ការ​ប្រកួត​លីគ​កំពូល​​អង់គ្លេស​សប្ដាហ៍​ទី​២០ ​កាល​ពី​យប់មិញ​នេះ។ក្រុម Arsenal ​មាន​ឱកាស​នាំ​មុខ​១​គ្រាប់​មុន​ទៅ​ហើយ ​ត្រឹម​តែ​នាទី​១១​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ការ​នាំ​មុខ​១​គ្រាប់​នេះ ​មិន​អាច​ធានា​បាន​លទ្ធផល​ល្អ​ឡើយ ​ដោយ​ត្រឹម​តែ​៣​នាទី​ក្រោយ​មក Roberto Firmino ​រក​បាន​១​គ្រាប់​ស្មើ​វិញ ​និង​បន្ថែម​គ្រាប់​នាំ​មុខ​នៅ​នាទី​១៦​ថែម​ទៀត។ ​មិន​បាន​ប៉ុន្មាន​ផង​នៅ​នាទី​៣២ ​Mane ​អាច​ថែម​បាន​គ្រាប់​បាល់​នាំ​មុខ​ទៀត ​មុន​ពែល Salah ​បាន​ប៉េណាល់ទី​១​គ្រាប់​នៅ​នាទី​៤២+២។ ​ចប់​ត្រឹម​វគ្គ​ទី​១ ​នេះ ​ក្រុម Liverpool ​នាំ​មុខ​ក្រុម Arsenal ​៤-១ ​ទៅ​ហើយ។

ឈាន​ដល់​តង់​ទី​២ ​ក្រុម​ភ្ញៀវ​កាំភ្លើង​ធំ​ព្យាយាម​វាយ​សម្រុក​បន្ថែម​ដែរ ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​មក​វិញ ប៉ុន្តែ​ការ​វាយ​សម្រុក​នោះ​មិន​បាន​ផល​ឡើយ។ ផ្ទុយ​ទៅ​វិញ ​ត្រូវ​ម្ចាស់​ផ្ទះ Liverpool ​ថែម​គ្រាប់​ទី​៥​បាន​ទៀត ​ដោយ Firmino ​ដដែល​នៅ​នាទី​៦៤។

លទ្ធផល​នេះ ​បញ្ចប់​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង ។ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ​ដែរ ​ក្រុម Liverpool ​បាន​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Spurs ​ដល់​ទៅ​៩​ពិន្ទុ​ទៅ​ហើយ។ ខណៈ​ដែល Spurs ​យប់មិញ​នេះ ​លេង​ចាញ់​ក្រុម Wolverhampton ​ក្នុង​លទ្ធផល​ ៣-១៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT