Maycon ធ្វើបានល្អនៅ Shan United ក្រោយចាកចេញពីបឹងកេត

កីឡាករប្រេស៊ីល Maycon Calijuri ដែលទើបចប់កុងត្រាជាមួយក្លិបបឹងកេត និងបានផ្ទេរទៅកាន់ក្លិប Shan United របស់មីយ៉ាន់ម៉ា បានបង្ហាញសមត្ថភាពយ៉ាងល្អនៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំកាលពីម្សិលមិញ និងជួយឱ្យក្លិប ឈ្នះ Zwekapin Utd ៥ ទល់នឹង ១។

ក្នុងការប្រកួត Maycon ស៊ុតចូលទី ៣គ្រាប់ និង Assist ៣គ្រាប់ ហើយនេះគឺជាការប្រកួតមិត្តភាពចុងក្រោយ មុនពេល Shan United ត្រូវជួប Yangon United នៅពានរង្វាន់ Charity Super Cup (ពានមុនបើករដូវកាល) នៅថ្ងៃខាងមុខ ។

គួររំលឹកថា អំឡុងពេលរួមរស់ជាមួយបឹងកេត Maycon គឺជាកីឡាករមួយរូបដែលរកគ្រាប់បាល់ឱ្យក្លិបច្រើនជាងគេក្នុងពានរង្វាន់ AFC Cup ដែលរកគ្រាប់បាល់បាន ៧គ្រាប់ ក្នុងឆ្នាំ ២០១៨ កន្លងទៅ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT