អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ទៅចូលរួមជាមួយក្លិបនៅលីគកំពូលវៀតណាម

កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ម្សិលមិញនេះ បណ្តាញសារព័ត៌មាននៅក្នុងប្រទេសវៀតណាម បានចេញផ្សាយអំពីការតែងតាំងលោក Lee Tae Hoon ជានាយកបច្ចេកទេសនៅក្លិបបាល់ទាត់ Hoang Anh Gia Lai FC ដែលជាសមាជិកលីគកំពូលវៀតណាមចាប់ពីរដូវកាល ២០១៩ ខាងមុខនេះតទៅ។

នេះគឺជាការងារថ្មីរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បន្ទាប់ពីចប់កុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីចុងខែតុលា ឆ្នាំ ២០១៨នេះ ។ការចូលរួមរបស់លោក Lee Tae Hoon ទៅកាន់ក្លិប Hoang Anh Gia Lai នេះគឺបន្ទាប់ពីក្លិបបានប្រកាសចែកផ្លូវជាមួយនឹងអតីតនាយកបច្ចេកទេសមួយរូប លោក Chung Hae-Seong ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ អតីតគ្រូជំនួយនៃក្រុមជម្រើសជាតិកម្ពុជា លោក Willander Fonseca ជាជំនួយការគ្រូបង្វឹករបស់ក្រុមជម្រើសជាតិវៀតណាម ដែលមានន័យថា អតីតគ្រូបង្វឹក និងគ្រូជំនួយរបស់ជម្រើសជាតិកម្ពុជា ០២រូបហើយ ទៅប្រកបអាជីពនៅវៀតណាម ក្រោយចប់ភារកិច្ចនៅកម្ពុជា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT