លោក Solskjaer នឹងអញ្ជើញវីរបុរស Sir Alex Fugerson មកជំរុំហ្វឹកហាត់ផ្ទាល់តែម្ដងនៅថ្ងៃសៅរ៍នេះ ដើម្បីមើលពីការហ្វឹកហាត់របស់ក្រុមទាំងមូល។
Sir Alex គឺជាអ្នកគាំទ្រដល់ Solskjaer ក្នុងការមកដឹកនាំក្រុមបិសាចក្រហមរហូតដល់ដាច់ឆ្នាំ២០១៨នេះ។ ក្នុងនាមជាអ្នកគាំទ្រម្នាក់នេះដែរ លោកតែងតែផ្ដល់ដំបូន្មានជាច្រើនដល់អតីតកូនសិស្សរបស់ខ្លួន ជាពិសេសការដឹកនាំក្រុមដោយមនោគមវិជ្ជាតែម្ដង។Solskjaer បានបញ្ជាក់ដែរថាលោកបានទៅអង្គុយពិភាក្សាជាមួយលោក Sir Alex ច្រើនដងមកហើយ ដើម្បីរកដំណោះស្រាយល្អបំផុត និងនាំក្រុមបិសាចក្រហមលេងល្អឡើងវិញ។ ក្រោយការពិភាក្សានោះ គេសង្កេតឃើញថាក្រុមបិសាចក្រហមពិតជាធ្វើបានល្អមែន ដោយបើកឆាក២ប្រកួត ក្រោមការដឹកនាំរបស់លោក Solskjaer គឺឈ្នះទាំង២ប្រកួត និងរកគ្រាប់បាល់បានច្រើនគ្រាប់ថែមទៀត។
បុរសវ័យ៤៥ឆ្នាំបានបញ្ជាក់ទៀតថា គ្រាដែលក្រុមបិសាចក្រហមបានទូរសព្ទទៅលោកភ្លាម ដើម្បីហៅមកដឹកនាំក្រុមបណ្ដោះអាសន្ននោះ លោកបានទូរសព្ទទៅ Sir Alex ភ្លាមផងដែរ។ ការមកដឹកនាំក្រុមរបស់លោកនេះ គឺជាការផ្ដល់យោបល់ពីអតីតអ្នកចាត់ការជោគជ័យជាងគេលើលោកនេះឯង៕ប្រភពDailyMail