ក្រុម Liverpool កំពុងប្រជែងខ្លាំងជាមួយក្រុម Chelsea និង Arsenal ក្នុងការយកខ្សែបម្រើ Christian Pulisic របស់ក្រុម Dortmund នាខែមករាឆ្នាំ២០១៩ខាងមុខនេះ។
ហង្សក្រហម កំពុងនាំមុខគេ៦ពិន្ទុ ឈរនៅកំពូលតារាងលីគអង់គ្លេស ហើយក៏មិនទាន់ស្គាល់បរាជ័យនោះដែរ។ យ៉ាងណាមិញ ដើម្បីធានាបាននៅកៅអីកំពូលតារាងរហូតដល់ចប់រដូវកាលនោះ ពួកគេកំពុងតែព្យាយាមស្វះស្វែងរកកម្លាំងបន្ថែម កន្លែងខ្វះខាតក្នុងក្រុម។ ក្នុងនោះដែរ នៅខែមករាខាងមុខ ក្រុម Liverpool ក៏មិនញញើតក្នុងការចំណាយទៀតដែរ ដោយពួកគេកំពុងតែដាក់ដេញថ្លៃទិញយកកីឡាករឆ្នើមម្នាក់មករួមក្រុមទៀតហើយ។
លោក Klopp ចង់បាន pulisic របស់ក្រុម Dortmund មកនៅខែមករា។ ដោយខ្សែបម្រើរូបនេះ ក៏មានក្លឹបនៅអង់គ្លេស២ប្រជែងគ្នាទិញផងដែរ។ ក្នុងនោះ គឺ Chelsea និង Arsenal ប៉ុន្តែមិនហានឱ្យតម្លៃខ្ពស់នោះទេ។ ផ្ទុយទៅវិញ ខាងហង្សក្រហមឯណោះ បានដាក់តម្លៃខ្លួនទៅឱ្យខាង Dortmund ពិចារណាទៅហើយគឺ៣៥លានផោន៕ប្រភពDailyMail