Thibaut Courtois អ្នកចាំទីក្រុម Real Madrid បានដៀមដាមដល់អ្នកគាំទ្ររបស់ក្រុម Liverpool ម្នាក់នៅក្នុងបណ្ដាញសង្គម Instagram ក្រោយពីរូបគេបានបង្ហោះរូប១សន្លឹក។
Thibaut Courtois បានបង្ហោះរូបខ្លួនឯងមួយសន្លឹកនៅ Sheikh Zayed Grand Mosque ក្នុងក្រុង Abu Dhabi ដែលសាមីខ្លួនបានសរសេរថានេះជាកន្លែងស្អាតមួយក្នុងចំណោមកន្លែងដែលរូបគេធ្លាប់ទៅលេង។ ក្នុងនោះដែរ មានអ្នកគាំទ្រ Liverpool បានចូលមក cmt នៅលើរូបមួយសន្លឹកនេះ ដោយសរសេរថា នៅតែមិនអាចរក្សាសំណាញ់ទីបានដដែល។
ជាការឆ្លើយតបទៅនឹងពាក្យខាងលើ អតីតអ្នកចាំទី Chelsea បានដាក់រូបសើចមួយ ហើយសរសេរថែមថា ៖ នៅតែមិនទាន់បានពាន Premier League ។ ដែលនេះចង់សំដៅទៅក្រុម Liverpool ដែលខកខានឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសជាង២០ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ ១៩៩០មក៕ប្រភពDailyMail