នួន បូរី វិលមកជួយប៉ូលីសបំបាក់វិសាខា ​៣-១ ក្នុងលីគកំពូលកម្ពុជា

អតីតខ្សែប្រយុទ្ធឆ្នើម នួន បូរី បានត្រឡប់មកបង្ហាញខ្លួនឲ្យក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិវិញ ក្នុងជំនួបដែលបានឈ្នះក្លិបខ្លាំងវិសាខា ដោយលទ្ធផល៣ទល់និង១ នាថ្ងៃទី២៧ ខែឧសភានេះ។

នេះជាការចាប់ផ្តើមដ៏ល្អរបស់ប៉ូលីស ក្រោមការដឹកនាំរបស់លោក សារ៉េត ស៊ីដន។ បូរី ឌីណា និង Sangmin បានស៊ុតគ្រាប់ជ័យជម្នះយក៣ពិន្ទុ ពីកីឡដ្ឋាន AEU Sport Park ។ ក្រុមតំណាងស្ថានប័នរដ្ឋមួយនេះ កំពុងឈរលេខ៥បណ្តោះអាសន្ន ខណៈចំណាត់ថ្នាក់នឹងប្រែប្រួលប្រសិនភ្នំពេញក្រោនចាញ់។

ប៉ូលីស ធ្លាប់ឡើងដល់ចំណុចកំពូលកាលពីឆ្នាំ២០១៤ ដោយកាលណោះ គ្រងជើងឯកពានរង្វាន់សម្តេច។ ចំពោះលីគកំពូលវិញ ថ្វីបើពុំឈ្នះពាន ប៉ុន្តែក៏ពុំធ្លាក់ទៅលីគទី២ឡើយ។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT