គេនៅចាំបានថា កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ Cristiano Ronaldo បានហៅ Lionel Messi មកលេងនៅលីគអ៊ីតាលី ដើម្បីជាការទទួលយក Challenge ថ្មីមួយទៀតក្នុងអាជីពបាល់ទាត់។
យ៉ាងណាមិញ នៅពេលនេះ Messi បានចេញមុខមកនិយាយចំពោះការហៅនោះហើយ។ កីឡាករកំពូលលើលោកខាងលើ បានបញ្ជាក់ដូច្នេះថា៖ “ទៅលេងនៅអ៊ីតាលី ជាមួយ Ronaldo ? ខ្ញុំមិនត្រូវការប្ដូរក្លឹបនោះទេ។ ខ្ញុំកំពុងស្ថិតនៅក្លឹបល្អជាងគេមួយនៅលើលោក។ Challenges របស់ខ្ញុំ គឺបន្ដកុងត្រានៅទីនេះពី១ឆ្នាំទៅ១ឆ្នាំ។ ខ្ញុំមិនត្រូវការប្ដូរក្លឹប ឬលីគដើម្បីរកគ្រាប់បាល់ថ្មីទេ។ ខ្ញុំកំពុងស្ថិតនៅផ្ទះមួយហើយ ខ្ញុំមិនផ្លាស់ប្ដូរទេ”។
Messi និង Ronaldo គឺជាកីឡាករ២នាក់ដែលពិភពលោក តែងតែយកមកប្រៀបធៀបគ្នាជានិច្ច។ យ៉ាងណាមិញ Ronaldo បានផ្លាស់ទៅលេងនៅ Juventus ហើយក៏ដោយ ក៏នៅតែមានមតិប្រៀបធៀបកើតឡើងសម្រាប់អ្នកទាំងពីរផងដែរ៕ប្រភពTimesnownews