ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool នឹងមិនជាប់ពិន័យអ្វីឡើយ ក្រោយពីអាជ្ញាកណ្ដាលបានមើលវីដេអូឡើងវិញយ៉ាងម៉ត់ចត់។
Salah ជាកីឡាករសំខាន់និងជួយក្រុម Liverpool យកឈ្នះលើក្រុម Newcastle United ៤-០ កាលពីយប់ម្សិលមិញនេះ។ យ៉ាងណាមិញ ក្នុងការប្រកួតនោះ គេសង្ស័យថាកីឡាកររូបនេះធ្វើពុតជាដួល ដើម្បីបានបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់។ ប្រសិនបើរកឃើញថាពិតជាធ្វើដួលមែន នោះរូបគេនឹងត្រូវសហព័ន្ធបាល់ទាត់អង់គ្លេសពិន័យ២ប្រកួតឯណោះ ដែល២ប្រកួតនោះត្រូវប៉ះ Arsenal និងក្រុម Manchester City ។
យ៉ាងណាមិញ ក្រោយពីពិនិត្យមើលរួចហើយ យប់មិញនេះ FA បានបញ្ជាក់ថាមិនមានការពិន័យលើ Salah ឡើយ។ ដូច្នេះរូបគេអាចចូលលេងបាន ឱ្យក្រុមហង្សក្រហមជាធម្មតាក្នុងការប្រកួតខាងមុខនេះ៕ប្រភពDailyMail