លីគ​ Serie A ​អាច​នឹង​ផ្អាក​សិន ​ដោយសារ​មាន​អ្នក​គាំទ្រ​ស្លាប់​

លីគ​កំពូល Serie A ​អាច​នឹង​ត្រូវ​ផ្អាក​សិន ​ដោយសារ​តែ​អ្នក​គាំទ្រ Inter Milan ​ម្នាក់​បាន​ស្លាប់ ​ក្នុង​គ្រា​ដែល​ពួកគេ​វាយ​គ្នា​ជាមួយ​ក្រុម​អ្នក​គាំទ្រ Napoli ។

ការ​ប្រកួត​រវាង​ក្រុម Inter Milan ​និង Napoli ​បាន​បញ្ចប់​ទៅ​ដោយ​បន្សល់​ទុក​រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង។ ជាក់​ស្ដែង ​មាន​បុរស​អ្នក​គាំទ្រ Inter ​ម្នាក់​វ័យ​៣៥​ឆ្នាំ​បាន​ស្លាប់ ​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ ​ក្រោយ​ពី​រូបគេ​បាន​ប៉ះ​គ្នា​ជាមួយ​ក្រុម​អ្នក​គាំទ្រ Napoli ​។ ​អ្នក​ដែល​បាន​ឃើញ​រឿង​ហេតុនេះ​បាន​បញ្ជាក់ ​មាន​ឡាន​របស់​ក្រុម Ultras ​Napoli ​១​គ្រឿង ​បាន​ឈប់ ​និង​វាយ​គ្នា​ជាមួយ​ក្រុម Ultras ​របស់ Inter Milan ​ដោយ​មាន​ដំបង ​និង​កាបិត ​និង​ញញួរ​ថែម​ទៀត។ ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ ​អាច​មាន​គ្នា​ដល់​ទៅ​៦០​នាក់​ឯ​ណោះ។

ជា​លទ្ធផល ​គេ​ប្រទះ​ឃើញ​អ្នក​គាំទ្រ Inter Milan ​ម្នាក់​រង​របួស​ធ្ងន់​ជាង​គេ ​ហើយ​ក៏​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ។ ជា​កុសល​ទៅ​មន្ទីរពេទ្យ ​រូបគេ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ។ ហេតុការណ៍​រហូត​ដល់​មាន​អ្នក​ស្លាប់​នេះ ​បាន​ធ្វើ​ឱ្យ​ប្រធាន​ក្របខណ្ឌ Serie A ​កំពុង​ពិចារណា​ផ្អាក​ការ​ប្រកួត​លីគ​សិន ដើម្បី​ដោះស្រាយ​រឿង​មួយ​នេះ៕ប្រភពDailyMail

  • លីគ​ Serie A ​អាច​នឹង​ផ្អាក​សិន ​ដោយសារ​មាន​អ្នក​គាំទ្រ​ស្លាប់​