Ronaldo​ និង​កីឡាករ​ដទៃ​ទៀត ​គាំទ្រ​ Koulibaly ​ក្រោយ​អ្នក​គាំទ្រ Inter ​មើល​ងាយ​រូបគេ

ខ្សែ​ការពារ Kalidou Koulibaly ​របស់​ក្រុម Napoli ​​ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម Inter Milan ​បង្ហាញ​កាយ​វិការ​និង​សម្ដី​រើសអើង​ខ្លាំង​មែនទែន ​ក្នុង​ការ​ប្រកួត​កន្លង​ទៅ​នេះ។

ទង្វើ​នៃ​ការ​រើសអើង​ជាតិ​សាសន៍ ពណ៌​សម្បុរ​នេះ​ដែរ ​តែងតែ​កើត​មាន​ឡើង​ក្នុង​វិស័យ​បាល់ទាត់​ជា​និច្ច ​ជា​ពិសេស​ចំពោះ​កីឡាករ​ស្បែក​ខ្មៅ​តែ​ម្ដង។ ទន្ទឹម​គ្នា​នឹង​ការ​រើស​អើង​នេះ ​មាន​កីឡាករ​ជា​ច្រើន​កំពុង​និយាយ​លើក​ទឹក​ចិត្ត​ដល់ Koulibaly ​ដែល​ជា​កីឡាករ​ឆ្នើម​ម្នាក់ ​និង​មាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​កំពុង​ចង់​ទិញ​រូបគេ។ក្នុង​នោះ Cristiano Ronaldo ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​លើ​លោក ​ក៏​បាន​ចូល​ខ្លួន​គាំទ្រ​ចំពោះ​កីឡាករ​ខាង​លើ​ផង​ដែរ។ រូបគេ​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ជាមួយ  Koulibaly ​និង​សរសេរ​ដូច្នេះ​ថា​៖ “ការ​អប់រំ ​និង​ការ​គោរព ​គឺ​ជា​កត្ដា​សំខាន់​ខ្លាំង​ណាស់​នៅ​លើ​លោក​នេះ ​និង​ក្នុង​វិស័យ​បាល់ទាត់។ គ្មាន​ការ​រើសអើង​អ្វី​ទាំង​អស់ ​ក្នុង​វិស័យ​កីឡា​មួយ​នេះ”។

និយាយ​ពី​ការ​រើសអើង​នោះ​ដែរ ​ក្រុម​អ្នក​គាំទ្រ Inter Milan ​បាន​ស្រែក​ហៅ  Koulibaly ​ថា​ជា សត្វ​ស្វា ​មួយ​ក្បាល។ ដោយ​ការ​ស្រែក​នេះ ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​អារម្មណ៍​កីឡាករ​ខ្លាំង​មែនទែន៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT