Real Madrid ​នឹង​លក់ Ronaldo ​ប្រសិន​បើ​បាន Neymar

ដំណឹង​ពី​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ក្លឹប Real Madrid ​អាច​នឹង​ព្រម​លក់ Cristiano Ronaldo ​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ប្រសិន​បើ​ពួកគេ​អាច​ទិញ​យក Neymar ​បាន​ពី​ក្រុម​ PSG ។

ក្រោយ​ពី​ជួយ​ក្រុម​ឈ្នះ UEFA Champions League ​ភ្លាម Ronaldo ​បាន​និយាយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ចម្ងល់ ​ចំពោះ​អនាគត​របស់​គេ​នៅ​ទឹក​ដី​អេស្ប៉ាញ។ កីឡាករ​ឈ្នះ​ពាន UCL ​បាន​៥​ដង​រូប​នេះ ​និយាយ​ថា​ខ្លួន​នឹង​ប្រកាស​ពី​អនាគត​នៅ Real ​បន្ដ​ឬ​ចាកចេញ ​នា​សប្ដាហ៍​ក្រោយ។

តាម​សម្ដី​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា​រូបគេ​ចង់​ចាកចេញ​ពី Real Madrid ​ហើយ ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ប៉ុន្តែ​មូលហេតុ​នៃ​ការ​ចាកចេញ​មិន​ទាន់​ដឹង​ច្បាស់។ ប្រភព​មួយ​ពី​អេស្ប៉ាញ​បង្ហើប​ថា​ការ​ចាកចេញ​នេះ គឺ​ដើម្បី​ឱ្យ​ក្រុម​អធិរាជ​ស​មាន​កន្លែង ​សម្រាប់​ឱ្យ Neymar ​មក​នៅ​រដូវ​កាល​ក្រោយ។

មួយ​វិញ​ទៀត ​ការ​លក់ Ronaldo ​នេះ​ក៏​ទទួល​បាន​ប្រាក់​ច្រើន​សម្រាប់​ត្រៀម​ទិញ​យក​កីឡាករ​របស់ PSG ​ដែល​គេ​រំពឹង​ថា​មាន​តម្លៃ​ខ្លួន​លើស​២០០​លាន​ផោន​ទៅ​ទៀត៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT