ភ្នំពេញក្រោន ជួប African All Stars ក្នុងប្រកួតមិត្តភាពថ្ងៃសៅរ៍ សប្តាហ៍នេះ

ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសកីឡាករអាហ្វ្រិកនៅកម្ពុជា ( African All Stars ) នៅកីឡដ្ឋាន RSN នាថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ៥ល្ងាច ដោយតាមរយៈគេហទំព័ររបស់ក្លិប ពួកគេក៏នឹងបង្ហាញវត្តមានចំណូលថ្មីទាំងក្នុងស្រុក និងបរទេស ដើម្បីត្រៀមខ្លួនមុនប្រកួតផ្លូវការមកដល់។

គួររំលឹកថា ភ្នំពេញក្រោន នឹងត្រូវមានភារកិច្ចសំខាន់មួយនៅខែមករា ឆ្នាំ ២០១៩ ខាងមុខ ពោលគឺនឹងត្រូវទៅចូលរួមពានរង្វាន់មិត្តភាពមុនបើករដូវកាលថ្មី LEO ASEAN Pre-season 2019 នៅប្រទេសថៃ ខាងមុខនេះ ។

លោក Leonardo Vitorino បានបញ្ជាក់ថាក្នុងការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនេះ គឺភ្នំពេញក្រោន នឹងបង្កើនការត្រៀមខ្លួនដើម្បីប្រកួតប្រជែងទាំងជាមួយក្លិបក្នុងស្រុក និងក្រៅប្រទេសផងដែរ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT