UEFA Cup ​រវាង Real ​និង AT Madrid ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ដាក់​មនុស្ស​បាន​ជាង​១​ម៉ឺន​នាក់

ជំនួប Real Madrid ​និង Atletico Madrid ​ក្នុង​ពាន​រង្វាន់ UEFA Super Cup ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន A. Le Coq Arena ​របស់​ប្រទេស​អេស្តូនី ​ដែល​ផ្ទុក​មនុស្ស​បាន​ត្រឹម​តែ ១៥ ០០០​នាក់​ប៉ុណ្ណោះ។

នេះ​អាច​ជា​ការ​ប្រកួត​មួយ​របស់ UEFA ​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​តូច​ដូច្នេះ។ ត្បិត​អី​រាល់​ដង ​សុទ្ធ​តែ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ផ្ទុក​មនុស្ស​ចាប់​ពី​៥​ម៉ឺន​នាក់​ឡើង​ទៅ។ ជំនួប​រវាង​ក្រុម​ម្ចាស់​ជើង​ឯក UEFA Champions League ​និង​ម្ចាស់​ជើង​ឯក Europa League ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥​ខែ​សីហា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ការ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ផ្ទុក​មនុស្ស​ត្រឹម​១៥ ០០០​នាក់​នេះ ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ខ្លាំង​មែនទែន​ចំពោះ​ការ​សម្រេច​ចិត្ត​យក​កីឡដ្ឋាន​របស់​ប្រទេស​អេស្ដូនី​នេះ។ តួយ៉ាង​កីឡដ្ឋាន​របស់ Real Madrid ​អាច​ផ្ទុក​មនុស្ស​បាន​៨​ម៉ឺន​នាក់ ​និង​របស់ Atletico Madrid ​អាច​ផ្ទុក​មនុស្ស​បាន​៧​ម៉ឺន​ឯ​ណោះ៕ប្រភព៖ DailyMail

  • UEFA Cup ​រវាង Real ​និង AT Madrid ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ដាក់​មនុស្ស​បាន​ជាង​១​ម៉ឺន​នាក់