Solskjaer៖ ​Pogba ​យប់មិញ ​ជា Pogba ​ដែល​អ្នក​គ្រប់​គ្នា​ស្គាល់​

Solskjaer ​បាន​ដឹក​នាំ​ក្រុម Manchester United ​ឈ្នះ​ប្រកួត​ទី​២​ហើយ ​កាល​ពី​យប់មិញ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Huddersfield ​ក្នុង​លទ្ធផល ៣-១ ​នៅ​ទឹក​ដី Old Trafford ​។

បិសាច​ក្រហម ​កំពុង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ឡើង​វិញ ក្រោយ​ពី​ឈ្នះ​២​ប្រកួត​ជាប់​គ្នា។ ​ក្នុង​នោះ​ដែរ ​ឈ្នះ​យប់មិញ គេ​សង្កេត​ឃើញ​កីឡាករ​ទាំង​អស់​កាន់​តែ​មាន​ទំនុក​ចិត្ត ហាន​លេង​ជាង​មុន។ ជា​ពិសេស​ខ្សែ​បម្រើ​ឆ្នើម Pual Pogba ​ផ្ទាល់​តែ​ម្ដង ​ដែល​ជាប់​ជម្រើស​១១​នាក់​ដំបូង លេង​បាន​យ៉ាង​ល្អ និង​រក​បាន​គ្រាប់​បាល់​ដល់​ទៅ​២​គ្រាប់​ថែម​ទៀត។

លោកSolskjaer ​បាន​និយាយ​ទៅ​កាន់​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ថា​៖ “​នេះ​ជា Pogba ​ដែល​ខ្ញុំ​ស្គាល់… គាត់​ដឹង​ថា​ត្រូវ​លេង​យ៉ាង​មិច ទើប​សម​ជា​កីឡាករ​របស់ Man Utd ​។ ខ្ញុំ​ស្គាល់​គាត់​តាំង​ពី​តួច​មក ​គាត់​តែងតែ​ជា​ក្មេង​សប្បាយ​ចិត្ត ​គាត់​តែងតែ​មាន​ស្នាម​ញញឹម​ជា​និច្ច​នៅ​លើ​មុខ​របស់​គាត់។ ពេល​អ្នក​លេង​ឱ្យ United ​អ្នក​គួរ​តែ​សប្បាយ​ចិត្ត ​ព្រោះ​វា​ជា​មោទនភាព​មួយ”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT