ក្រុម Manchester City បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Leicester City ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ ដែលបណ្ដាលឱ្យពួកគេធ្លាក់មកលេខ៣ហើយ។
ក្រុម Man City ដែលទើបរងបរជ័យកាលពីប្រកួតមុននោះ បានជួបសុបិនអាក្រក់១ទៀតនៅយប់មិញ។ ដោយលេងចាញ់ក្រុម Leicester City ២-១។ ក្រុមរបស់លោក Pep មានឱកាសរកគ្រាប់បាល់បានមុនទៅហើយ ប៉ុន្តែបែរជាត្រូវក្រុមម្ចាស់ផ្ទះរកបានតាមស្មើ និងវាយបកយកឈ្នះបានទៀតផងដែរ។ បើតាមលទ្ធផលនេះ បានធ្វើឱ្យក្រុមការពារតំណែងជើងឯកខាងលើ ធ្លាក់មកលេខ៣ក្នុងតារាង ហើយដាច់ពិន្ទុក្រុមកំពូលតារាង Liverpool ដល់ទៅ៧ពិន្ទុឯណោះ។ ក្នុងនោះ Spurs ក៏បានឡើងមកលេខ២លើ Man City ដែរ។
លោក Pep បាននិយាយចំពោះការប្រកួតមួយនេះថា ក្រុមទាំងមូលលេងមិនបានល្អដូចអ្វីដែលរៀបទុកនោះទេ។ ជាក់ស្ដែង ប្រសិនបើពួកគេចង់ក្លាយជាក្រុមខ្លាំងបាន ត្រូវព្យាយាមជាងនេះ និងយកចិត្តទុកដាក់ខ្លាំង លេងឱ្យយល់ចិត្តគ្នា ទើបមានឱកាសលើកពានបាន៕ប្រភពDailyMail