Pep ​ប្រាប់​កូន​ក្រុម​ឱ្យ​ឈ្នះ​វិញ​ដាច់​ខាត​នៅ​យប់​នេះ

ក្រុម Manchester City ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Leicester City ​នៅ​ម៉ោង​១០​យប់​នេះ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស។

ក្រុម​ខ្លាំង​មេឃ​ខៀវ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Crystal Palace ​កាល​ពី​សប្ដាហ៍​មុន​នេះ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង Liverpool ​ដល់​៤​ពិន្ទុ​ហើយ​គិត​ត្រឹម​បច្ចុប្បន្ន។ ដូច្នេះ​ហើយ​នៅ​រាត្រី​នេះ ពួកគេ​ត្រូវ​ការ​ជ័យជម្នះ​ដាច់​ខាត ទើប​អាច​ប្រជែង​យក​តំណែង​កំពូល​តារាង​បាន​វិញ ​ក្នុង​ការ​ប្រកួត​ Boxing Day ​នេះ។

លោក Pep ​បាន​ប្រាប់​ទៅ​កូន​ក្រុម​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ​ថា​ពួកគេ​ត្រូវ​លេង​ដោយ​ទំនុក​ចិត្ត​ឡើង​វិញ។ បំភ្លេច​ចោល​ការ​ប្រកួត​ដែល​បរាជ័យ​កាល​ពី​សប្ដាហ៍​មុន។ ការ​យក​៣​ពិន្ទុ​ឱ្យ​បាន គឺ​ជា​រឿង​ចាំ​បាច់​បំផុត​សម្រាប់​ក្រុម​ទាំង​មូល ​ដើម្បី​ប្រជែង​យក​តំណែង​កំពូល​តារាង​មក​វិញ។ ត្បិត​តែ​បាន​លេខ​២​ក្នុង​តារាង​នៅ​រដូវ​កាល​នេះ​មែន ប៉ុន្តែ​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​ខាង​លើ ​មើល​ឃើញ​ថា​ក្រុម​លេង​ល្អ​ជាង​រដូវ​កាល​មុន​ទៅ​ទៀត ​ហើយ​ក្ដី​រំពឹង​ការពារ​តំណែង​ជើង​ឯក​ក៏​នៅ​តែ​មាន​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT