កំណត់ត្រាផ្សេងទៀត កើតឡើងក្នុងសប្តាហ៍ទី ៧ ត្រឹមថ្ងៃអាទិត្យម្សិលមិញ

ការប្រកួតពីគូផ្សេងទៀត នៅក្នុងលីគកំពូលកម្ពុជា សប្តាហ៍ទី ៧ បានបញ្ចប់ទៅកាលពីម្សិលមិញនេះ ដោយក្រុមភ្នំពេញក្រោន បានត្រឹមស្មើជាមួយនឹងអាស៊ីអឺរ៉ុបក្នុងទឹកដីរបស់ខ្លួន រីឯ អគ្គស្នងការដ្ឋាននគរបាលជាតិ បំបាក់ វិសាខា ។

ក្រោយត្រឡប់ពីរបួសដៃវិញ នួន បូរី រកបាន១គ្រាប់ ក្នុង ៣គ្រាប់រួមជាមួយមិត្តរួមក្រុម Sangmin និង ទិត ឌីណា ដែលគ្រប់គ្រាន់ឲ្យប៉ូលីស យក ៣ពិន្ទុពីវិសាខា និងនាំឲ្យពួកគេមានពិន្ទុស្មើគ្នា ( ១៣ពិន្ទុ ) ប្រជែងក្រុមកំពូលតារាងណាហ្គាវើល ( ១៩ពិន្ទុ ) និង បឹងកេត ( ១៧ពិន្ទុ ) ។

សាន្ត គីមហេង ធ្វើបានល្អក្នុងពីរប្រកួតចុងក្រោយ ដោយ រកបាន ៣គ្រាប់ ( ២គ្រាប់ក្នុងជំនួបឈ្នះក្រសួងការពារជាតិ ២-០ កាលពីសប្តាហ៍មុន ) ។ភ្នំពេញក្រោន ក្រោយភ្លាត់ស្នៀតស្មើជាមួយនឹងអាស៊ីអឺរ៉ុប ១-១ ធ្វើឲ្យពួកគេឈ្នះ ២ប្រកួត ស្មើ ១ និងចាញ់ ១ ក្នុងទឹកដីរបស់ខ្លួន ។

យ៉ាងណាមិញ សប្តាហ៍ទី ៧ នៅសល់ ១ប្រកួតទៀត​ ដោយអង្គរថាយហ្គឺរ ស្វាគមន៍ វេស្ទើនភ្នំពេញ នៅថ្ងៃទី ២៩ ស្អែកនេះ នៅកីឡដ្ឋានខេត្តសៀមរាប ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT