ក្ដៅៗ! ​សហព័ន្ធ​ប្រកាស​ហើយ ​វិសាខា ព្រម​សង​សំណង​អភិវឌ្ឍ​ទៅ ភ្នំពេញ​ក្រោន​

ក្រោយ​ពី​ដោះស្រាយ​គ្នា​ជា​ច្រើន​ថ្ងៃ​មក ពេល​នេះ​ក្លឹប​វិសាខា​នឹង​យល់​ព្រម​​បង់​សំណង​នៃ​ការ​អភិវឌ្ឍ​​កីឡាករ​ទាំង​៥​នាក់​នោះ។

បញ្ហា​ចម្រូង​ចម្រាស​អំពី​កីឡាករ​៥​នាក់​ដែល​​ក្លឹប​វិសាខា​នាំ​យក​ពី​ក្លឹប​ភ្នំពេញ​ក្រោន​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ក្លឹប​ភ្នំពេញ​ក្រោន ​បាន​ព្រមាន​ដក​ខ្លួន​ចេញ​ពី​លីគ​កម្ពុជា ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​ឱ្យ​សម​ស្រប។ ក្នុង​នាម​ជា​អាជ្ញាកណ្ដាល ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ចូល​ខ្លួន​មក​ដោះស្រាយ ​ដោយ​ហៅ​ភាគី​ទាំង​សង​ខាង​មក​និយាយ​រក​វិធី​ទៅ​មុខ ក្នុង​នាម​ជា​ក្លឹប​បាល់ទាត់​ខ្មែរ​ដូច​គ្នា ។

ជា​ផ្លូវការ តាម​លិខិត​របស់​សហព័ន្ធ​ចុះ​ផ្សាយ​នោះ ក្លឹប​វិសាខា ​ព្រម​បង់​សំណង​នៃ​ការ​អភិវឌ្ឍ​​កីឡាករ​ទាំង​៥​នាក់​នោះ​ឱ្យ​ក្លឹប​ភ្នំពេញ​ក្រោន​ហើយ។ កីឡាករ​ទាំង​៥​នាក់ ​រួម​មាន ​ អ៊ុក សុវណ្ណា ស៊ីន កក្កដា​ អ៊ិន សុដាវិត គឹម ឆាយា និង កែន ចាន់សុភ័ក្ត្រ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT