គ្រាដែលការប្រកួតក្របខ័ណ្ឌលីគកំពូលថៃ សប្តាហ៍ទី ១៧ បានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ ដែលជាសប្តាហ៍ចុងក្រោយក្នុងជើងទីមួយ ដែលឃើញថាក្រុម Buriram United នៅតែឈរកំពូលតារាង តាមពីក្រោយដោយ Bangkok United ត្រឹម ២ពិន្ទុប៉ុណ្ណោះ ។
គ្រាដែលលីគកំពូលសម្រាក រយៈពេល ២សប្តាហ៍ ក្លិបទាំង ១៨ កំពុងមមាញឹក គ្រាដែលមានកីឡាករជាច្រើនកំពុងតែត្រូវបានក្លិបធ្វើការផ្ទេរចេញ និងចូល ។
ក្លិប Air Force Central ដែលស្ថិតនៅតំបន់កាត់ចោល បានបញ្ចេញកីឡាករបរទេសរបស់ខ្លួនទាំងបី Leandro Assumpcao, Jaycee John និង Renan Marquez ដោយសារតែការបង្ហាញសមត្ថភាពមិនបានដូចការរំពឹងទុករបស់ក្លិប។
កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្លិប Nakhonratchasima FC ក៏បាននាំយកកីឡាករ Leandro Assumpcao ដើម្បីជួយក្លិបក្នុងជើងទីពីរ ។
Buriram United ថ្មីៗនេះបាននាំចូលកីឡាករ ៤រូប បរទេស ពីររូប អតីតខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Osvaldo Filho និង កីឡាករជម្រើសជាតិហ្វីលីពីន Javier Patino ។ ក្រៅពីនោះក៏មានកីឡាករសញ្ជាតិថៃពីររូប គឺ Anuwat Noichuenphan និង Siwarut Pholhirun ។
សម្រាប់ព័ត៌មានលំអិតអំពីទីផ្សារដោះដូរកីឡាករសរុបមុនជើងទីពីរ គេហទំព័រ CTS នឹងធ្វើការផ្តល់ជូនជាបន្តទៀតនៅពេលក្រោយ។សូមបញ្ជាក់ថា ត្រឹមសប្តាហ៍ទី ១៧នេះ Diogo របស់ Buriram United កំពុងឈរលើគេក្នុងតារាងកីឡាករស៊ុតចូលទីច្រើនគ្រាប់ ពោលគឺ ១៦គ្រាប់ ៕