ខ្សែ​ប្រយុទ្ធ​របស់ Crystal Palace ​កំពុង​ត្រូវ​ក្លឹប​ចិន ​ទាក់ទង​ទិញ​យក

កីឡាករ Wilfried Zaha ​ត្រូវ​បាន​ក្លឹប​ធំ​មួយ​នៅ​លីគ​កំពូល​ចិន ​ទាក់ទង​ទិញ​យក​ពី​ក្រុម Crystal Palace ​ក្នុង​តម្លៃ​៤៤​លាន​ផោន​ឯ​ណោះ។

ប្រសិន​បើ​រូបគេ​ព្រម​ទៅ​មែន ​ហើយ​ក្លឹប​លក់​ឱ្យ​ទៀត​នោះ Zaha ​នឹង​ទទួល​បាន​១១​លាន​ផោន​ឯ​ណោះ​ក្នុង​១​រដូវ​កាល​ក្នុង​ការ​លេង​នៅ​លីគ​កំពូល​ចិន​នេះ។ ដោយ​ការ​ផ្ទេរ​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា​ឆ្នាំ​២០១៩​ខាង​មុខ​។ ក្លឹប​ចិន​ដែល​ចង់​បាន​រូប​គេ​នោះ​គឺ Dalian Yifang ​ដែល​មាន​លោក Bernd Schuster ​អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​កំពុង​កាន់​។

ក្លឹប​ខាងលើ​បាន​បន្ថែម​ទៀត​ថា ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​២,៥​លាន​ផោន​ទៀត​ក្នុង​១​ឆ្នាំ ប្រសិន​ណា​បើ​រូបគេ​លេង​បាន​ល្អ។ ហើយ​ការ​ធ្វើ​ដំណើរ​ទាំង​អស់​សុទ្ធ​តែ​លំដាប់ VIP ​ជា​និច្ច ​និង​អនុញ្ញាត​ឱ្យ​មក​អង់គ្លេស​ជា​ទៀងទាត់​ថែម​ទៀត។ យ៉ាងណាមិញ Crystal Palace ​មិន​ចង់​បាត់​កម្លាំង​សំខាន់​ម្នាក់​នេះ​ទេ។ ហើយ​កុងត្រា​ដែល​រូបគេ​នៅ​សល់​នោះ គឺ​ដល់​ឆ្នាំ​២០២៣​ឯ​ណោះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT