Solskjaer នឹងត្រូវដឹកនាំក្រុមបិសាចក្រហម Manchester United តតាំងជាមួយក្រុម Huddersfield Town នៅម៉ោង១០យប់នេះ ហើយក្នុងថ្ងៃ Boxing Day ។
មុនការប្រកួតនេះដែរ អ្នកចាត់ការបណ្ដោះអាសន្នខាងលើបានឱ្យកីឡាករសម្រាកជាមួយគ្រួសារច្រើនម៉ោង មុនពេលត្រលប់មកចូលហ្វឹកហាត់វិញ។ ជាមួយគ្នានេះ លោកSolskjaer បានផ្ដាំទៅកូនក្រុមទៀតថា បិសាចក្រហម ជាក្រុមដែលលេងប្រយុទ្ធជានិច្ច ដើម្បីស្វែងរកគ្រាប់បាល់ឱ្យច្រើនបំផុត។ ក្រុមមួយនេះ មិនត្រូវការលេងទប់ដើម្បីយកស្មើ ឬគ្រាន់តែយកឈ្នះនោះទេ។ បាល់ទាត់ លេងដើម្បីសប្បាយរីករាយ អ្នកគាំទ្រសប្បាយចិត្ត បើលេងធ្វើឱ្យអ្នកគាំទ្រធុញហើយ នោះវាគ្មានន័យឡើយ។
ឃើញថាប្រកួតដំបូងក្រោមការដឹកនាំរបស់អតីតវីរបុរសបិសាចក្រហមខាងលើ ក្រុមទាំងមូលធ្វើបានល្អ និងម្នាក់ៗព្យាយាមស៊ុតដើម្បីស្វែងរកគ្រាប់បាល់ច្រើន។ ក្នុងនោះ ពួកគេបានយកឈ្នះលើក្រុម Cardiff City ក្នុងលទ្ធផល ៥-១ ឯណោះ៕ប្រភពDailyMail