ហេតុផល៣យ៉ាងដែលអង្គរថៃហ្គឺនឹងស៊ីវេស្ទើនច្រើនជាង៥គ្រាប់នៅថ្ងៃស្អែក

ក្លិបអង្គរថៃហ្គឺនឹងបើកទ្វារកីឡដ្ឋានស្វាយធំទទួលភ្ញៀវក្រុមបាតតារាងវេស្ទើនភ្នំពេញ ក្នុងការប្រកួតលីគកំពូលកម្ពុជា នាថ្ងៃទី២៩ ខែឧសភាស្អែកនេះ។មានហេតុផលចម្បង៣ដែលបង្ហាញថា ម្ចាស់ផ្ទះនឹងយក៣ពិន្ទុពីភ្ញៀវជាមួយគ្រាប់បាល់ច្រើនជាង៥គ្រាប់៖

១. ទម្រង់លេង៖ អង្គរថៃហ្គឺកំពុងបង្ហាញទម្រង់លេងល្អឡើងវិញ។ ៣ប្រកួតចុងក្រោយនេះ គេបានឈ្នះព្រះខ័នរាជស្វាយរៀង អគ្គិសនីកម្ពុជា និងស្មើអាស៊ីអឺរ៉ុប។ ចំពោះវេស្ទើនបន្តធ្វើពុំបានល្អ ពិសេសប្រកួតចុងក្រោយដែលចាញ់ក្រុមបាតតារាងដូចគ្នា អគ្គិសនី ២ទល់និង០។

២. ការប្រកួតក្នុងដី៖ អង្គរថៃហ្គឺ បានផ្លាស់ប្តូរទៅស្នាក់នៅ និងហ្វឹកហាត់អចិន្ត្រៃយ៍នៅសៀមរាប។ ដូច្នេះការលេងក្នុងដី ជាកត្តាមានប្រៀបមួយ។ ថ្ងៃស្អែកនេះក្លិបក៏បើកឲ្យអ្នកគាំទ្រចូលទស្សនាដោយសេរីដែរ ដើម្បីបំផុសការគាំទ្រ ត្បិតលីគសម្រាកជាយូរមកហើយ។

៣. សម្ពាធ៖ ថៃហ្គឺ កំពុងត្រូវការពិន្ទុ និងគ្រាប់បាល់ចំណេញ ដើម្បីប្រជែងក្នុងតារាងចំណាត់ថ្នាក់។ ដូច្នេះ ពួកគេនឹងប្រឹងស៊ុតឲ្យច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។ ចំណែកវេស្ទើន ហាក់បង្ហាញទំនុកចិត្តផ្តល់ឱកាសឲ្យយុវជនច្រើន ពុំសូវគិតពីលទ្ធផលឡើយ។

ការប្រកួត នឹងចាប់ផ្តើមពីម៉ោង ៣:៣០នាទី ដោយមានផ្សាយផ្ទាល់តាមផេក CNCC។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT