Barcelona ​កាន់​តែ​កៀក​ក្នុង​ការ​យក​បាន de Jong ​ពី Ajax ​ហើយ

ក្លឹប FC Barcelona ​កាន់​តែ​កៀក​ក្នុង​ការ​ចុះ​កុងត្រា​យក​កីឡាករ​វ័យ​ក្មេង​ឆ្នើម​មួយ​រូប​ឈ្មោះ​ថា de Jong ​ពី​ក្លឹប Ajax ​មែនទែន​ហើយ ​ក្រោយ​ពី​ពួកគេ​ផ្ដល់​តម្លៃ​ខ្លួន​ត្រូវ​បាន​ក្លឹប​ចង់​បាន។

de Jong ​ជា​កីឡាករ​ម្នាក់​លេច​ធ្លោ​ជាង​គេ​នៅ​លីគ​របស់​ហុល្លង់ ​និង​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចង់​បាន​ដូចជា  Bayern Munich , Man City ​និង PSG ​ជា​ដើម។ យ៉ាងណាមិញ ​ក្លឹប​ទាំង​៣​នេះ ​ហាក់​ដូចជា​ប្រជែង​មិន​ឈ្នះ​ក្លឹប Barcelona ​ឡើយ ត្បិត​អី​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ ​បាន​ផ្ដល់​តម្លៃ​ប្រាក់​ឈ្នួល​ដល់ de Jong ​ត្រូវ​បាន​អ្វី​ដែល​រូបគេ​ច​ង់​បាន​ទៅ​ហើយ។

លោក Marc Overmars ​ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប Ajax ​បាន​បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​ថា ​ក្លឹប Barcelona ​គឺ​ជា​ក្លឹប​ឈាន​មុខ​គេ ​ក្នុង​ការ​យក​បាន de Jong ​ព្រោះ​ថា​សាមី​ខ្លួន​ផ្ទាល់​ក៏​មាន​បំណង​ចង់​ទៅ​ទទួល​បាន​បទ​ពិសោធ​នៅ​អេស្ប៉ាញ​ដែរ។ អម​ជាមួយ​ការ​ផ្ដល់​តម្លៃ​ខ្លួន​សមស្រប​ទៀត​នោះ គេ​ជឿ​ជាក់​ថា​នៅ​ខែ​មករា​ខាង​មុខ​នេះ ​នឹង​មាន​ការ​ចុះ​កុងត្រា​ផ្លូវការ​កើត​ឡើង​ជាក់​ជា​មិន​ខាន៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT