PSG ​កំពុង​ព្យាយាម​ទិញ​យក​ខ្សែ​បម្រើ​ម្នាក់​របស់ Watford ​

ខ្សែ​បម្រើ Abdoulaye Doucoure ​របស់​ក្រុម Watford ​ជា​មុខ​សញ្ញា​របស់​ក្លឹប​អ្នក​មាន PSG ​ក្នុង​ការ​ទិញ​យក​នៅ​ខែ​មករា​ខាង​មុខ​នេះ ​ដើម្បី​មក​ពង្រឹង​ក្រុម​ត្រៀម​ប៉ះ Manchester United ​។

PSG ​ផ្ដល់​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​៣០​លាន​ផោន​ឯ​ណោះ ​ក្នុង​ការ​នាំ​យក​កីឡាករ​រូប​នេះ ​ដែល​វា​ជា​តម្លៃ​មួយ​ធ្វើ​ឱ្យ Watford ​ពិបាក​ក្នុង​ការ​ប្រកែក។ យ៉ាងណាមិញ PSG ​ក៏​នៅ​មាន​ដៃ​គូ​ប្រជែង​មួយ​ទៀត​ដែរ គឺ​ក្រុម Everton ​មាន​ចំណាប់​អារម្មណ៍​លើ​រូបគេ​ដូច​គ្នា។ ការ​ចង់​បាន​ខ្សែ​បម្រើ Doucoure ​នេះ ​គឺ​ក្រោយ​ពី​រូបគេ​បាន​បង្ហាញ​សមត្ថភាព​ខ្ពស់​ខ្លាំង​មែនទែន​នៅ​តំបន់​បម្រើ​នា​រដូវ​កាល​នេះ។ ទាំង​កម្លាំង ​និង​បច្ចេកទេស​ការពារ​បាល់ គឺ​សុទ្ធ​តែ​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ចាប់​អារម្មណ៍ និង​មើល​ឃើញ​ដូច​គ្នា។

កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ ​មាន​កុងត្រា​ជាមួយ Watford ​ដល់​ឆ្នាំ​២០២៣។ រូបគេ​ចូល​រួម​ជាមួយ​ក្រុម​នេះ​នៅ​ឆ្នាំ​២០១៦ ​បង្ហាញ​ខ្លួន​បាន​៨១​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​១០​គ្រាប់​ផង​ដែរ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT