វគ្គជម្រុះ FIFA World Cup 2022 នឹងចាប់ផ្តើមពីឆ្នាំ ២០១៩ខាងមុខនេះតទៅហើយ !!!

តាមការឱ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម ដែលបានបង្ហាញអំពីកាលបរិច្ឆេទប្រកួតវគ្គជម្រុះនៃពានរង្វាន់ FIFA World Cup 2022 នឹងចាប់ប្រព្រឹត្តិទៅពីឆ្នាំ ២០១៩ ខាងមុខនេះតទៅ ពោលគឺពីវគ្គជម្រុះបឋមដំណាក់កាលទីមួយ (ប្រទេសតំបន់អាស៊ី) ។

ប្រភពដដែលបានរៀបរាប់អំពីវគ្គជម្រុះបឋមនោះដោយបែងចែកជាពីរវគ្គ ពោលគឺដំណាក់កាលទី១ ចាប់ផ្តើមនៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៩ និងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ (ក្នុងលក្ខខ័ណ្ឌប្តូរទឹកដី) រីចំណែកឯដំណាក់កាលទីពីរ ចាប់ធ្វើពីថ្ងៃទី ៥ ខែ កញ្ញា រហូតដល់ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ ។

ការដំណើរការវគ្គជម្រុះនេះ មិនត្រឹមតែជាការជម្រុះក្នុងពានរង្វាន់ FIFA World Cup 2022 ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជម្រុះសម្រាប់ពានរង្វាន់ AFC Asian Cup 2023 ថែមទៀតផង ហើយកាលបរិច្ឆេទនៃការចាប់គូប្រកួត នឹងត្រូវប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅពេលក្រោយ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT