ក្លឹប Juventus កំពុងតាមប្រមាញ់យកខ្សែប្រយុទ្ធ Lukaku របស់ក្រុមបិសាចក្រហម Manchester United នាខែមករានេះហើយ ដើម្បីទៅលេងសហការគ្នាជាមួយ Cristiano Ronaldo ។
ក្រុមខ្លាំងនៅអ៊ីតាលីខាងលើ តាមប្រមាញ់យកកីឡាករបែលហ្សិកមាឌធំនេះ ដើម្បីជំនួសតំណែងរបស់ Mario Mandzukic ដែលមានវ័យកាន់តែជ្រេខ្លាំងទៅហើយ និងទម្រង់លេងក៏ធ្លាក់ចុះផងដែរ។ ទន្ទឹមគ្នានេះ ការចង់បាន Lukaku អាចនឹងតម្រូវឱ្យ Juventus ចាយច្រើនបន្តិចហើយ ព្រោះខ្សែប្រយុទ្ធរូបនេះ ត្រូវបានក្លឹបបិសាចក្រហមចាត់ទុកជាខ្សែប្រយុទ្ធសំខាន់មួយរូបក្នុងក្រុម។ នារដូវកាលនេះ រូបគេលេងបាន២២ប្រកួត និងរកគ្រាប់បាល់បាន៦គ្រាប់ឱ្យក្រុមផងដែរ។
មិនត្រឹមតែចង់បានកីឡាករខាងលើទេ Juventus ក៏ចង់បាន Pogba ត្រលប់ទៅវិញផងដែរ។ ដោយកាលពីលក់ឱ្យ Man Utd នោះ មានតម្លៃ៨៩លានផោន ហើយការចង់បានទៅវិញ ក៏អាចនឹងចំណាយប៉ុណ្ណឹងដូចគ្នានៅខែមករាខាងមុខ ឬរដូវក្ដៅរដូវកាលក្រោយ៕ប្រភពDailyMail