ខ្សែការពារ Thiago Silva របស់ក្រុម PSG ត្រូវបានចោរ១ក្រុម ចូលលួចរបស់របរនៅក្នុងផ្ទះដែលមានតម្លៃប្រមាណជាង១លានដុល្លារអាមេរិកឯណោះ។
ហេតុការណ៍នេះកើតឡើងនៅទីក្រុងបារីស កន្លែងដែលកីឡាករខាងលើរស់នៅតែម្ដង។ ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថាចោរ១ក្រុមនោះ ចូលមកក្នុងផ្ទះតាមដំបូល ហើយមិនមានបំណងចាប់ជំរិតអ្វីនោះទេ។ ពោលគឺពួកគេមកមានបំណងចង់លួចរបស់មានតម្លៃតែម្ដង។ ក្នុងនោះ មាននាឡិកាតម្លៃ៦សែនអឺរ៉ូ១ផងដែរ ដែលចោរនោះបានលួចទៅ ហើយវាជានាឡិកាដែល Thaigo ស្រលាញ់បំផុត។
នៅកន្លែងនេះដែរ កាលពីប៉ុន្មានខែកន្លងទៅ ក៏មានករណីចោរចូលផ្ទះលួចរបស់នេះដែរ ដោយគ្រានោះគឺលួចផ្ទះរបស់កីឡាករ Eric Choupo-Moting ដែលជាមិត្តរួមក្រុមរបស់ Silva នៅ PSG៕ប្រភពMarca