ក្លឹប Real Madrid កំពុងទាក់ទងយកកីឡាករ Nabil Fekir ពីក្រុម Lyon នាខែមករាខាងមុខនេះ មកពង្រឹងក្រុមបន្ថែម ក្នុងការប្រជែងយកពានរង្វាន់នានា។
Fekir ជាខ្សែបម្រើ ប្រយុទ្ធឆ្នើមម្នាក់ដែលត្រូវបានក្លឹបជាច្រើនចង់បានរូបគេ។ ជាក់ស្ដែងកាលពីរដូវក្ដៅកន្លងទៅ ក្លឹប Liverpool សឹងតែបានរូបគេទៅហើយ ប៉ុន្តែចុងក្រោយបែរជាមិនអាចទៅវិញ ក្រោយពីមានបញ្ហាបន្តិចបន្ដួច។ កីឡាករបារាំងរូបនេះ បច្ចុប្បន្នត្រូវបានក្លឹប Real Madrid ចង់បាន ហើយកំពុងចរចាយកនៅខែមករាឆ្នាំ២០១៩ខាងមុខនេះតែម្ដង។ តម្លៃខ្លួនរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ ត្រូវបានគេព្យាករថាមិនតិចជាង៦០លានផោនឡើយ។
Fekir នារដូវកាលនេះចូលលេងបាន១៦ប្រកួតហើយឱ្យ Lyon និងបានជួយក្រុមនេះឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ផងដែរ៕ប្រភពMarca